អន្តរជាតិ
អាមេរិក​ចោទ​ចិន​ថា ចូល​ឈ្លានពាន​ដែនទឹក​វៀតណាម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
27, Aug 2019 , 8:19 pm        
រូបភាព
នាវាល្បាតចិន នៅសមុទ្រចិនខាងត្បូង (AFP)
នាវាល្បាតចិន នៅសមុទ្រចិនខាងត្បូង (AFP)
​មន្ទីរ​បញ្ច​កោណ​អាមេរិក កាលពី​ថ្ងៃទី​២៦ ខែសីហា បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង​ថា​ប្រើប្រាស់ «​យុទ្ធសាស្ត្រ​បន្លាច​» ដោយ​ចិន​កំពុង​ឈ្លានពាន​ចូលក្នុង​តំបន់​ដែលមាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ចំពោះ​តំបន់​នេះ​ទៀតសោត ត្រូវបាន​វៀតណាម​អះអាងថា​ជា​ដែនទឹក​របស់ខ្លួន​។


 
​កាលពី​ថ្ងៃ​សៅរ៍ ទី​២៤ សីហា នាវា​ស្រាវជ្រាវ​របស់​ចិន បាន​ពង្រីក​ដែន​សមត្ថកិច្ច​របស់ខ្លួន​ទៅក្នុង​តំបន់​ជិត​ឆ្នេរសមុទ្រ​វៀតណាម​។ នេះ​បើតាម​ទិន្នន័យ​ផ្លូវ​នាវាចរណ៍​របស់​មន្ទី​បញ្ច​កោណ ខណៈពេល​អាមេរិក និង​អូស្ត្រាលី​កំពុងតែ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ​។ 
 
​ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ តាមរយៈ​សេចក្តីថ្លែងការណ៍​មន្ទី​បញ្ច​កោណ ឬ Pentagon បាន​បញ្ជាក់ថា ថ្មីៗ​នេះ ចិន​ចាប់ផ្តើម​សកម្មភាព​ឈ្លានពាន​ទៅក្នុង​តំបន់​រុករក​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​របស់​វៀតណាម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុងន័យនេះ អាមេរិក​ចង់​ផ្លែផ្កា​ឲ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក Wei Fenghe ដែល​ធ្លាប់​និយាយ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ថា គោរព​តាមផ្លូវ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​សន្តិភាព​។ 
 
​សេចក្តីថ្លែងការណ៍​ដដែល បាន​បន្តទៀតថា ចិន​នឹងមិន​ឈ្នះ​ជំនឿ​ទុកចិត្ត​ពី​ប្រទេសជិតខាង​ឡើយ និង​នៅតែ​មិន​គោរព​សហគមន៍​អន្តរជាតិ​ថែមទៀត ដោយសារតែ​សកម្មភាព​បន្លាច​គេឯង​របស់​ចិន​។ គួរ​ឲ្យ​កត់សម្គាល់ថា សេចក្តីថ្លែងការណ៍​រប​ស់ម​ន្ទ​រប​ញ្ច​កោណ​នេះ ធ្វើឡើង​ខណៈ​ប្រធានាធិបតី​អាមេរិក ដូ ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ចន្ទ​ទី ២៦ សីហា បាន​ព្យាករ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ចិន ក្រោយពី​ទទួលបាន​សញ្ញា​វិជ្ជមាន​ពី​ទីក្រុង​ប៉េកាំង ។​
 
​សូមបញ្ជាក់ថា នាវា​ចិន​មួយគ្រឿង​ប្រភេទ Haiyang Dizhi 8 បាន​ចូលទៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​វៀតណាម កាលពីដើម​ខែកក្កដា​ក​ន្ល​ង​ទៅ ដើម្បី​សិក្សា​ស្រាវជ្រាវ​។ សកម្មភាព​បែបនេះ​ធ្វើ​ឲ្យ​មានការ​ប្រឈម​មុន​ដាក់គ្នា​រវាង​នាវា​យោធា និង​នាវា​យាមល្បាត​របស់​ប្រទេស​ទាំងពីរ​។ ម្យ៉ាងវិញទៀត ទីក្រុង​ប៉េកាំង និង​ហាណូយ មាន​ជម្លោះ​ដែនទឹក ក៏ដូចជា​ផ្លូវ​នាវា​ដ៏​មមាញឹក​ជា​យូរ​មកហើយ ពោលគឺ​មិនមែន​ទើបតែ​បច្ចុប្បន្ននេះ​ទេ​៕
 

Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com