ជាតិ
អត្ថបទពាណិជ្ជកម្ម
២៥ខេត្ត/រាជធានី
សណ្ឋាគារ​«​រ៉ា​យ៉ា​បូរី​» នៅ​កោះ​ទ្រង់​ប្រើ​បំពង់​បឺត​ច្នៃ​ពី​«​ឫស្សី​»​ជំនួស​ការប្រើ​ប្លា​ស្ទិ​ក​
27, Aug 2019 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​សកម្មភាព​ចូលរួម​​កាត់​បន្ថយការប្រើប្រាស់​ប្លា​ស្ទិ​ក សណ្ឋាគារ រ៉ា​យ៉ា​បូរី វីឡា បាន​ប្រើ​បំពង់​បឺត​ច្នៃ​ពី​ដើម​ឫស្សី​តូចៗ ជំនួស​ការប្រើ​បំពង់​បឺត​ប្លា​ស្ទិ​ក ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ ក្រៅពី​ប្រើ​បំពង់​បឺត​ធ្វើ​ពី​ឫស្សី សណ្ឋាគារ​ប្រណិត​បែប​បុរាណ រ៉ា​យ៉ា​បូរី វីឡា ដែល​ស្ថិតនៅលើ​កោះ​ទ្រង់ ខេត្តក្រចេះ ក៏បាន​ប្រើ​បំពង់​ឫស្សី​សម្រាប់​ដាក់​សម្ភារ​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក រួមទាំង​ការ​វេច​ខ្ចប់​អាហារ​ដោយ​ប្រើ​ចាន​ធ្វើ​ពី​កាក​អំពៅ​ផងដែរ​។​

 
«​រ៉ា​យ៉ា​បូរី វីឡា បានសម្រេច​ធ្វើការ​ងារ​នេះ​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ពី​ដើម​ឫស្សី និង​ផ្តៅ​នេះ គឺ​យើង​ចង់បង្ហាញ​ពី​គំរូ​ភាព​ដល់​សណ្ឋាគារ​ដទៃ និង​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​ពួកគាត់​អាច​ប្រើប្រាស់​បែបនេះ​បាន​។ ប្រសិនបើ មានការ​ចូលរួម​ទាំង​អស់​គ្នា គឺ​យើង​បាន​ចូលរួមចំណែក​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​កបាន​មួយកម្រិត ដែល​នឹង​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​បៃតង និង​បរិយាកាស​បរិសុទ្ធ​។ នេះ​ជាការ​លើកឡើង​របស់​ម្ចាស់​សណ្ឋាគារ រ៉ា​យ៉ា​បូរី វីឡា អ្នកស្រី ខៃ ចិន្តា ដែល​កំពុង​អនុវត្ត​គោលការណ៍​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នៅក្នុង​សណ្ឋាគារ​របស់​អ្នកស្រី​។​


 
​ទន្ទឹមនឹង​ការប្រើប្រាស់​នេះ អ្នកស្រី ចិន្តា បាន​ឲ្យ​ដឹងផង​ដែរ​ថា ភ្ញៀវ​ដែល​ទៅ​ស្នាក់នៅ​សណ្ឋាគារ​របស់​អ្នកស្រី ភ្ញាក់ផ្អើល​និង​សរសើរ​ពី​សកម្មភាព​ចូលរួម​ការពារ​បរិស្ថាន​របស់​សណ្ឋាគារ ដោយ​ប្រើ​បំពង់​បឺត​ច្នៃ​ពី​ឫស្សី និង​សម្ភារ​កែច្នៃ​ពី​ដើម​ផ្តៅ និង​កាក​អំពៅ​ជាដើម ជំនួស​សម្ភារ​ដែលមាន​សារធាតុ​ប្លា​ស្ទិ​ក​។​


 


​សូមបញ្ជាក់ថា នៅ​សណ្ឋាគារ រ៉ា​យ៉ា​បូរី វីឡា នៅលើ​កោះ​ទ្រង់ ខេត្តក្រចេះ ក៏មាន​កញ្ចប់​សេវាកម្ម​ទេសចរណ៍​សម្រាប់​ជូន​ភ្ញៀវ​ជិះទូក​, រទេះសេះ​, រ៉ឺម៉ក​កង់​បី​ទៅ​ទស្សនា​សួន​បន្លែ និង​ដំណាំ​ផ្សេងៗ​ក្នុង​ចម្ការ​របស់​កសិករ​នៅលើ​កោះ​ទ្រង់ រួមទាំង​មានដំណើរ​កម្សាន្ត​ទៅ​រមណីយដ្ឋាន​ព្រែក​កាំ​ពី និង​ទស្សនា​វត្ត​រាម​បុរាណ​នៅក្នុង​ខេត្ត​ជាដើម​។ ទន្ទឹមនឹងនេះ រ៉ា​យ៉ា​បូរី វីឡា ក៏មាន​តាំង​លក់​សម្លៀកបំពាក់​, កន្សែង និង​ក្រ​មាធ្វើ​ពី​អំបោះសូត្រ​ដែលជា​ស្នាដៃ​កូន​ខ្មែរ និង​មាន​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀតផង​ដែរ​៕



សូម​អញ្ជើញ​ទាក់ទង​៖
​លោក ង៉ោ ជី​សេង ទូរស័ព្ទ​លេខ​៖ 012 959 115 , E-mail: [email protected]
 
​លោកស្រី ខៃ ចិន្តា ទូរស័ព្ទ​លេខ​៖ 012 965 165 , E-mail: [email protected]
 
​កញ្ញា ភួង ស្រី​មាស ទូរស័ព្ទ​លេខ​៖ 011 730 837 , E-mail: [email protected]
 
​គេហទំព័រ​៖ www.rajabori-kratie.com
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ https://www.facebook.com/Rajabori-270503823084084/
 





Tag:
 កោះទ្រង់
  ក្រចេះ
  សណ្ឋាគារ
  រ៉ាយ៉ាបូរី
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com