ពីនេះ ពីនោះ
«​ស្តុក​»​សរសេរ​ជា​ជើងព្យញ្ជនៈ​«​ត​» មានន័យ​ខុសពី​«​ស្ដុក​»​សរសេរ​ជា​ជើងព្យញ្ជនៈ​«​ដ​»
30, Nov -0001 , 12:00 am        
រូបភាព
ដោយ: ថ្មីៗ
 ភាសា​ខ្មែរ​មាន​លក្ខណៈពិសេស​ត្រង់​ថា ជើងព្យញ្ជនៈ​«​ត​»​សរសេរ​ដូចគ្នា​នឹង​ជើងព្យញ្ជនៈ​«​ដ​» ដែរ​។ ដោយឡែក​ជើងព្យញ្ជនៈ​ដទៃទៀត​សរសេរ​ខុសគ្នា​ដែល​មិន​បង្កលក្ខណៈ​ពិបាក​ចំណាំ​នោះទេ​។


 
​ពាក្យ​ដែល​សរសេរ​ដោយ​ជើងព្យញ្ជនៈ​«​ត​»​ផង និង​ជើងព្យញ្ជនៈ​«​ដ​»​ផង នោះ​មាន​ពាក្យ «​ស្តុក​»​។ «​ស្តុក​»​សរសេរ​ជា​ជើងព្យញ្ជនៈ​«​ត​» មានន័យ​ខុសពី​ជើងព្យញ្ជនៈ​«​ដ​»​។ «​ស្តុក​»​សរសេរ​ជា​ជើងព្យញ្ជនៈ​«​ត​» មានន័យថា ចំនួន​ទំនិញ​ដែល​តម្កល់ទុក​បម្រុង​លក់​,​គំនរ​ទំនិញ​ផ្សេងៗ ដែល​នៅសល់ តម្កល់ទុក​ក្នុង​ឃ្លាំង​, ក្នុង​ផ្សារ​។ «​ស្តុក​»​សរសេរ​ជា​ភាសា​អង់គ្លេស Stock​។ 
 
​ចំពោះ​«​ស្ដុក​»​សរសេរ​ជា​ជើងព្យញ្ជនៈ​«​ដ​»​មាន​ថ្នាក់​ពាក្យ​ជា​គុណសព្ទ មានន័័យថា ដែលមាន​ទំហំ មាន​ទម្ងន់ មាន​កម្រាស់​មាំមួន ឬ​ក្រាស់​ក្រួ​ន​, ទ្រុប​ទ្រុល ។ «​ស្តុក​» ប្រើ​ជាមួយ​ពាក្យ​«​ស្តម្ភ​» ក្លាយជា​ពាក្យ ស្តុកស្តម្ភ អ្នក​ដែលមាន​ទ្រព្យ​ច្រើន​។ 
 
​មាន​ពាក្យ​ដទៃទៀត​ដែល​សរសេរ​ជា​ជើងព្យញ្ជនៈ​«​ត​»​ផង និង​ជើងព្យញ្ជនៈ​«​ដ​»​ផង នោះ​មាន​ពាក្យ «​ផ្តិល​»៕  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com