អត្ថបទពាណិជ្ជកម្ម
AUPP ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដើម្បី​ផ្តល់ឱកាស​ឲ្យ​ពួកគេ​ទទួលបាន​ការអប់រំ​ស្តង់ដារ​អន្តរជាតិ
28, Aug 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​ជា​រៀងរាល់ឆ្នាំ សា​លក​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បានផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង ទៅដល់​សិស្សានុសិស្ស ដើម្បី​ផ្តល់ឱកាស​ដល់​និស្សិត​កម្ពុជា​ដែលមាន​កម្រិតជីវភាព​ផ្សេងគ្នា ឲ្យ​ទទួលបាន​ការអប់រំ​ដែល​គុណភាព​ខ្ពស់ ស្តង់ដារ​អន្តរជាតិ​។ នេះ​បើតាម លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​។
 
​សាកលវិទ្យាធិការ AUPP បន្តថា និស្សិត​ដែល​កំពុង​សិក្សា​នៅ​AUPP មាន​ប្រហែល ៥០% ឬ​ច្រើនជាង​នេះ​ផង​។ លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn បញ្ជាក់ថា​៖«​សាកលវិទ្យាធិការ AUPP បន្តថា​៖«​និស្សិត​យើង​ជាង​៥០% ដែល​ទទួលបាន​អា​ហ​រូបករណ៍ មានន័យថា       និស្សិត​មកពី​បណ្តា​ខេត្ត​នានា ដែលមាន​កម្រិត​ចំណូល​ផ្សេងៗ​គ្នា អាច​សិក្សា​នៅ AUPP​។ អត្ថប្រយោជន៍​សម្រាប់​និស្សិត គឺ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ ទាំង​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពី​កម្មវិធី​សញ្ញាបត្រ​ពីរ ឬ​កម្មវិធី​សញ្ញាបត្រ​តែមួយ​ក៏ដោយ ពួកគេ​នឹង​ទទួលបាន​ជោគជ័យ​ខ្លាំង ដោយសារតែ​ទទួលបាន​ការអប់រំ​ដែលមាន​ស្តង់ដារ​អន្តរជាតិ ពី​AUPP»​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស រវាង​សារព័ត៌មាន​ថ្មីៗ និង​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP ខាងក្រោម​នេះ​៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com