អត្ថបទពាណិជ្ជកម្ម
AUPP ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីផ្តល់ឱកាសឲ្យពួកគេទទួលបានការអប់រំស្តង់ដារអន្តរជាតិ
× ជារៀងរាល់ឆ្នាំ សាលកវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានផ្តល់អាហារូបករណ៍ជាច្រើនកន្លែង ទៅដល់សិស្សានុសិស្ស ដើម្បីផ្តល់ឱកាសដល់និស្សិតកម្ពុជាដែលមានកម្រិតជីវភាពផ្សេងគ្នា ឲ្យទទួលបានការអប់រំដែលគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ។ នេះបើតាម លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
សាកលវិទ្យាធិការ AUPP បន្តថា និស្សិតដែលកំពុងសិក្សានៅAUPP មានប្រហែល ៥០% ឬច្រើនជាងនេះផង។ លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn បញ្ជាក់ថា៖«សាកលវិទ្យាធិការ AUPP បន្តថា៖«និស្សិតយើងជាង៥០% ដែលទទួលបានអាហរូបករណ៍ មានន័យថា និស្សិតមកពីបណ្តាខេត្តនានា ដែលមានកម្រិតចំណូលផ្សេងៗគ្នា អាចសិក្សានៅ AUPP។ អត្ថប្រយោជន៍សម្រាប់និស្សិត គឺបង្កើនសមត្ថភាពប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ទាំងនិស្សិតដែលបញ្ចប់ការសិក្សាពីកម្មវិធីសញ្ញាបត្រពីរ ឬកម្មវិធីសញ្ញាបត្រតែមួយក៏ដោយ ពួកគេនឹងទទួលបានជោគជ័យខ្លាំង ដោយសារតែទទួលបានការអប់រំដែលមានស្តង់ដារអន្តរជាតិ ពីAUPP»។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាស រវាងសារព័ត៌មានថ្មីៗ និងលោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP ខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com