ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ឈឺក្រពះ គួរ​ចៀសវាង​អាហារ​ទាំងនេះ​មុនពេល​ហាត់ប្រាណ​
28, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​អ្នក​កំពុងតែ​ហាត់ប្រាណ វា​នឹងមាន​ចំនួន​ឈាម​កាន់តែច្រើន​ហូរ​ចូលទៅក្នុង​បេះដូង សួត និង​សាច់ដុំ​ដែល​ចូលរួម​។ ហេតុ​ដូច្នេះហើយ​ទើបបានជា​សរីរាង្គ​មួយចំនួន​ដូចជា ក្រពះ និង​ពោះវៀន​មិន​ទទួលបាន​ការផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់ ហើយ​ក្នុងនោះ​ក្រពះ​ខ្លាំងជាងគេ​តែម្តង​។ ហេតុដូច្នេះ​ហើយ​ទើប​ការ​ញ៉ាំ​អី​មុនពេល​ហាត់ប្រាន​មិន​ផ្តល់​ផល​ល្អ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ជាពិសេស​ការឈឺ​ពោះ​តែម្តង​។


 
​ខាងក្រោម​នេះ គឺជា​អាហារ​ដែល​អ្នក​គួរតែ​ចៀសវាង​មុនពេល​ហាត់ប្រាណ​បើសិនជា​មិន​ចង់​ឲ្យ​ឈឺក្រពះ ឬ​ពោះ​ទទេ​៖
 
​អាហារ​សម្បូរ​ខ្លាញ់​
 
​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន គួរតែ​ជា​រឿង​ត្រូវ​ចៀសវាង​មុនពេល​ហាត់ប្រាណ ព្រោះ​ខ្លាញ់​ត្រូវការ​ពេល​យូរ​ក្នុង​ការរំលាយ​ក្នុង​ក្រពះ ដូច្នេះ​វា​អាច​ងាយ​នឹងធ្វើ​ឲ្យ​ឈឺក្រពះ ផោម​ច្រើន និង​រាករូស​ផង​បើសិនជា​ញ៉ាំ​មុនពេល​ហាត់ប្រាណ​។ មិន​ខ្វល់​ថា​អ្នក​កំពុងតែ​ហាត់ប្រាណ​ជាប្រចាំ ម្តងម្កាល ឬ​មិន​ធ្លាប់​ហាត់​ទេ ជម្រើស​ដ៏​ឆ្លាត​វៃ​បំផុត​នោះ​គឺ​កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ឲ្យ​សោះ​។ 

​បន្លែ​ប្រភេទ​ក្តោបៗ​
​បន្លែ​ប្រភេទ​នេះ​មានដូចជា ប្រូ​ខូ​លី ស្ពៃក្តោប ឬ​ផ្កា​ខាត់ណា ដែល​វា​គឺជា​អាហារ​ល្អ​បំផុត​។ ក្រៅពី​មាន​ជាតិ​សរសៃ​ច្រើន វា​ក៏​ផ្ទុក​ទោ​ដោយសារ​ធាតុ Sulfur ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​រកឃើញថា អាច​ទប់ស្កាត់​ជំងឺមហារីក​បាន​គ្រប់​ប្រភេទ​។ ជា​អកុសល បន្លែ​ប្រឆាំង​មហារីក​ទាំងនេះ​គួរតែ​ចៀសវាង​មុនពេល​ហាត់ប្រាណ​ដោយសារតែ វា​អាចធ្វើ​ឲ្យ​ឈឺពោះ បាន​ដោយសារតែ​បន្ថយ​ការរំលាយ​អាហារ ហើយ​ផលិត​ខ្យល់​ក្នុង​ពោះវៀន​ច្រើន​ទៀត​។ 
 
​សណ្តែក​
 
​អ្នកជំនាញ​ខាង​ហាត់ប្រាណ បាន​ណែនាំ​ខ្លាំងៗ​ថា សណ្តែក​ភាគច្រើន​គឺជា​តម្រូវការ​សម្រាប់​ជួយ​បង្កើន និង​រក្សា​សាច់ដុំ​បាន​យ៉ាង​ល្អ​។ នេះ​ដោយសារតែ វា​ផ្តល់​ជា​ប្រូតេអ៊ីន​យ៉ាង​មានគុណ​ភាព​ដល់​រាងកាយ ហើយក៏​មិនមាន​ជាតិ​ខ្លាញ់​អាក្រក់​ចូលរួម​ដែរ​។ ជា​អកុសល សណ្តែក​មិនគួរណា​ញ៉ាំ​ភ្លាមៗ​មុនពេល​ហាត់ប្រាណ​ឡើយ ព្រោះតែ​ជាតិ​សរសៃ​របស់​វា ដែល​ធ្វើ​ឲ្យ​ក្រពះ​ពិបាក​ធ្វើការ​។ 
 
​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
 
​រឿងនេះ​មានដូចជា​ទឹកដោះគោ និង​យ៉ា​អួរ ដែល​គួរតែ​ចៀសវាង​មុនពេល​ហាត់ប្រាណ​។ រឿងនេះ​គួរ​ហាមប្រាម​ជាពិសេស​សម្រាប់​អ្នក​ដែលមាន​អាកា​រៈ​ជំងឺ Lactose Intolerance​។ បើសិនជា​អ្នកមាន​បញ្ហា​នេះ​មែន ការ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មុនពេល​ហាត់ប្រាណ អាច​នាំ​ឲ្យ​ឈឺពោះ​រមួលៗ​ខ្លាំង​បាន​។ ដូច្នេះ​យក​ល្អ​គួរតែ​ញ៉ាំ​អ្វី​ផ្សេង​វិញ​ទៅ​។ 
 
​អាហារ​ហិ​រ​
 
​ការ​ញ៉ាំ​ហិ​រ អាច​បង្កើនល្បឿន​នៃ​ការរំលាយ​អាហារ​។ ហេតុដូច្នេះ​ហើយ​ទើប​អ្នក​ដែល​ហាត់ប្រាណ​ភាព​ច្រើន​ដែល​ចង់បាន​រាង​សមសួន មាន​ទម្លាប់​ញ៉ាំ​អាហារ​ហិ​រ​ជា​ទៀងទាត់​។ ប៉ុន្តែ​អ្នក​គួរតែ​ចៀសវាង​ញ៉ាំ​វា​មុនពេល​ហាត់ប្រាណ ព្រោះ​វា​អាចធ្វើ​ឲ្យ​ច្រាល​អាស៊ីត​ក្រពះ ឬ​អាហារ​ក្នុងពេល​ហាត់ប្រាណ​បាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com