អត្ថបទពាណិជ្ជកម្ម
ការបើកបង្ហាញជាផ្លូវការ ថៃហ្គ័រគ្រីស្តាល់កំប៉ុងរូបរាងថ្មី
× រាជធានីភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀថៃហ្គ័រ កាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅ បានបង្ហាញស្រាបៀថៃហ្គ័រ គ្រីស្តាល់កំប៉ុងរូបរាងថ្មី ដ៏អស្ចារ្យជាផ្លូវការ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ នេះជាការបើកទំព័រថ្មី ដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មី និងកាន់តែអស្ចារ្យ។ អ្វីកាន់តែជាពិសេស ក៏មានការបានដាក់បង្ហាញថៃហ្គ័រគ្រីស្តាល់ដបរូបរាងថ្មី ដែលរចនាឡើង ជាមួយរូបរាងកាន់តែទាក់ទាញ។
ថៃហ្គ័រគ្រីស្តាល់ បង្កើតឡើងសម្រាប់យុវវ័យសម័យថ្មី និងទាន់សម័យ ផ្តល់ជូននូវរសជាតិដ៏ស្រាលស្រទន់ និងអារម្មណ៍កាន់តែស្រស់ស្រាយបែបថ្មី។ ស្រាបៀថៃហ្គ័រគ្រីស្តាល់ ជាជំនាន់ថ្មី នៃស្រាបៀថៃហ្គ័រ ដែលមានដើមកំណើតនៅប្រទេសសិង្ហបុរី តាំងពីឆ្នាំ១៩៣២ មានលក់នៅជាង ៥០ប្រទេសទូទាំងពិភពលោក ហើយបានឈ្នះពានរង្វាន់លំដាប់អន្តរជាតិ ជាង ៤០មេដាយទាំងផ្នែករសជាតិ និងគុណភាព។ ថៃហ្គ័រគ្រីស្តាល់ ត្រូវបានផលិតឡើង នៅសីតុណ្ហភាព -១អង្សាសេ ជាមួយគ្រប់ដំណក់គ្រីស្តាល់ ដ៏ត្រជាក់ផ្តល់ជូនដល់លោកអ្នក ប្រកបដោយរសជាតិស្រាលស្រទន់ និងអារម្មណ៍កាន់តែស្រស់ស្រាយ។
សូមត្រៀមខ្លួនទទួលយកនូវអ្វីដែលថ្មី និងកាន់តែអស្ចារ្យ ជាមួយថៃហ្គ័រគ្រីស្តាល់ ជាពិសេសត្រៀមខ្លួន សាករសជាតិ នៃស្រាបៀថៃហ្គ័រគ្រីស្តាល់កំប៉ុងថ្មី នឹងផ្តល់ជូនលោកអ្នកទទួលបាននូវអារម្មណ៍ស្រស់ស្រាយ រីករាយស្រស់ថ្លា ជាមួយថៃហ្គ័រគ្រីស្តាល់ គ្រប់ពេលរបស់អ្នក និងត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មី និងសកម្មភាពនាពេលដ៏អស្ចារ្យ នាពេលខាងមុខឆ្ងាប់ៗនេះ។
ពិសាដោយការទទួលខុសត្រូវ
#TigerCrystal
# Next Level of Refreshment
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com