អត្ថបទពាណិជ្ជកម្ម
គន្លឹះ​ពិសេស​សម្រាប់​អ្នក​ខ្ជិល​ស្ពាយ Power Bank
28, Aug 2019 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​អ្នក​ប្រកប​ជំនួញ និង​អាជីវកម្ម​នានា មិនថាតែ​នៅ​ខាងក្នុង និង​ក្រៅ​គេហដ្ឋាន ឬក៏​នៅលើ​អន​ឡាញ ជៀស​មិន​ផុតពី​រឿង​ទូរស័ព្ទ​អស់​ថ្ម ដែលជា​បញ្ហា​រំខាន និង​រាំងស្ទះ​ដល់​ការប្រាស្រ័យ​ទាក់ទង​គ្នា​។ ជួនកាល អាច​បណ្តាល​ឲ្យ​ខូចខាត​ផលប្រយោជន៍​ធំ​ក៏មានដែរ​។ ដើម្បី​រួមចំណែក​លុបបំបាត់​បញ្ហា​ប្រឈម និង​ពាក្យ​រអ៊ូ​ថា​«​អុញ​នោះ​ទូរស័ព្ទ​អស់​ថ្ម ធុញ​ណាស់ រកតែ​ធ្វើ​កិច្ចការ​រកស៊ី​អ្វី​ពុំ​កើត​» របស់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​ទូទាំង​ពិភពលោក ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក OPPO បាន​សម្រិតសម្រាំង​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ឆ្នាំ ២០១៩ គឺ OPPO F11 Pro ។ ទូរ​សព្ទ OPPO F11 Pro នេះ មាន​កម្លាំង​ថាមពល​ថ្ម​ធំ រហូតដល់​ទៅ 4000 mAh ប្រើ​បាន រយៈពេល​យូរ ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0 និង​មិនចាំបាច់​រង់ចាំ​ពេល​សាក​ថ្ម​យូរ​នោះទេ (VOOC ត្រូវបាន​ទទួលស្គាល់​គុណភាព​ផលិតផល​ពី​ស្ថាប័ន​អន្តរជាតិ TÜV)​។
 
​អាស្រ័យហេតុនេះ លោកអ្នក អាច​ពិចារណា ជ្រើស​រើសយក​ស្មា​ត​ហ្វូ​ន OPPO F11 Pro ធ្វើជា​ដៃគូ​សម្រាប់​ជួយ​ព​ន្លឿ​ន​ពាណិជ្ជកម្ម អាជីវកម្ម ទាំង​លើ online  និង offline​របស់​អ្នក​បាន​។ សមត្ថភាព​របស់ OPPO F11 Pro  គឺអាច​ប្រើប្រាស់​ជាធម្មតា បាន​រយៈពេល​ជាង​15​ម៉ោង សម្រាប់​ការហៅ​ចេញចូល ឬ​ប្រាស្រ័យ​ទាក់ទង​គ្នា​លើ​បណ្តាញ​សង្គម (Facebook, Instagram, Telegram, Wechat, Whatsapp, Twitters, Tik Tok, Bingo Live ជាដើម​) និង​អាច​មើល​វីដេអូ​ជាប់​គ្នា​បាន​រយៈពេល 12​ម៉ោង ឬ​លេង​ហ្គេម​កម្សាន្ត​ជាប់​គ្នា​បាន​រយៈពេល​ជាង 5​ម៉ោង​។ ដូច្នេះ​លោកអ្នក មិនបាច់​បារម្ភ​ពី​បញ្ហា​អស់​ថ្ម​ទៀត​នោះទេ​។​


 
​ក្រៅពីនេះ OPPO F11 Pro ត្រូវបាន​រចនា​រូបរាង​យ៉ាង​ល្អ​ប្រណីត មាន​អេក្រង់​លាត​ពេញ ទំហំ 6.5 inch FHD+ បង្កប់​កាមេរ៉ា​មុខ​ចំ កណ្តាល ទំហំ​16MP​។ ចំណែក​ផ្នែក​ខាងក្រោយ មាន​ពណ៌​បែប Gradient បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 48MP, ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Andriod 9.0 និង មាន CPU P70 6+64GB, RAM ទំហំ 6GB និង ROM ទំហំ​128GB ភ្ជាប់​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost​។ 
 
​លោកអ្នក​អាច​ស្វែងរក​ជាវ ស្មា​ត​ហ្វូ​ន​ឆ្លាត​វៃ OPPO F11 Pro ដែលមាន​ផ្ទុក​ម៉េ​ម៉ូ​រី​ទំហំ 128GB នៅ​គ្រប់​ហាង​លក់​ទូ​ស័ព្ទ​នានា ដែលមាន​ស្លាក​សញ្ញា OPPO ទូទាំងប្រទេស​កម្ពុជា ក្នុងតម្លៃ​ពិសេស​ត្រឹមតែ ៣៣៩​ដុល្លារ ជាមួយនឹង​ជម្រើស​៣​ពណ៌ គឺ Thunder Black, Aurora Green, និង Waterfall Gray៕ 


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com