កីឡាជាតិ
ជាតិ
លោក អ៊ុក ច័ន្ទដារា រួមចំណែកជួយឲ្យក្រុមអ៊ុយក្រែន ទទួលមេដាយសំរឹទ្ធពិភពលោក លោក អ៊ុក ច័ន្ទដារា ប្រគល់ខ្សែក្រវាត់ខ្មៅ៦ដាន់ដល់លោក កែវ រ៉េមី ទុកជាអនុស្សាវរីយ៍
× លោក អ៊ុក ច័ន្ទដារា ជនជាតិខ្មែររស់នៅប្រទេសអ៊ុយក្រែន បានរួមចំណែកជួយឲ្យក្រុមកីឡាករអ៊ុយក្រែន ដណ្តើមបានមេដាយសំរឹទ្ធក្នុងការប្រកួតជើងឯកពិភពលោក World ITF Taewon-do Championship នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី។ មេដាយនេះ ដណ្តើមលើវិញ្ញាសាសម្តែងមេគុនជាក្រុមវ័យចាស់(អាយុចាប់ពី៥០ឆ្នាំឡើង)។
មិនត្រឹមតែជាអ្នកដឹកនាំក្រុមកីឡាករជម្រើសតេក្វាន់ដូ ITF អ៊ុយក្រែននោះទេ លោក អ៊ុក ច័ន្ទដារា ជនជាតិខ្មែរ ដែលបានទៅរស់នៅប្រទេសអ៊ុយក្រែនតាំងសតវត្សរ៍ឆ្នាំ១៩៨០ ក៏ជាកីឡាករ១រូបផងដែរ។ ជាក់ស្តែងនៅថ្ងៃទី២៨ ខែសីហា នេះ លោកបានរួមចំណែកជួយឲ្យក្រុមកីឡាករវ័យចាស់របស់អ៊ុយក្រែន ទទួលបានមេដាយសំរឹទ្ធក្នុងការប្រកួត World ITF Taewon-do Championship នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី លើវិញ្ញាសាសម្តែងមេគុនជាក្រុម។
ក្រុមរបស់លោក អ៊ុក ច័ន្ទដារា បានយកឈ្នះក្រុមកីឡាករវ័យចាស់របស់ក្រិកនាជំនួបដំបូង តែបានប្រកួតចាញ់ក្រុមមកពីជប៉ុននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជាហេតុធ្វើឲ្យក្រុមលោកអស់ឱកាសឡើងទៅប្រជែងដណ្តើមមេដាយមាស។ មុនប្រកួតលើវិញ្ញាសាជាក្រុមលោក ច័ន្ទដារា បានប្រកួតលើវិញ្ញាសាសម្តែងមេគុនឯកត្តជនខ្សែក្រវាត់ខ្មៅ៦ដាន់មួយរួចមកហើយ តែមិនទទួលបានចំណាត់ថ្នាក់នោះទេ ក្រោយចាញ់កីឡាករមកពីរុស្ស៊ីក្នុងជំនួបបើកឆាក៕
លោក អ៊ុក ច័ន្ទដារា (អាវលឿង)និងលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា
Tag:
តេក្វាន់ដូ ITF
អ៊ុក ច័ន្ទដារា
World ITF Taekwon-do Championship
© រក្សាសិទ្ធិដោយ thmeythmey.com