អត្ថបទពាណិជ្ជកម្ម
វីដេអូ​ចាក់​ដោត​! គ្រាន់តែ​ម៉ាប់ៗ​បន្តិច​សោះ អត់​មាន​អ្នក​ស្រលាញ់​ដែរ​
28, Aug 2019 , 4:48 pm        
រូបភាព
ដោយ: ថ្មីៗ
​វីដេអូ​ខ្លី​មួយ ដែល​ទើបតែ​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា មាន​ក្រុម​យុវវ័យ​ជាច្រើន បាននាំគ្នា​ចូលទៅ Comment, Shared ឡើង​ភ្លូកទឹកភ្លូកដី​តែម្តង​។ ពួកគេ ក៏បាន​Mention ដល់​Best Friend របស់​ពួកគេ ដែលមាន​សាច់​ម៉ាប់ៗ​ផងដែរ ព្រោះ​វា​ជា​វីដេអូ​ខ្លី​នេះ មាន​ភាព​ចាក់​ដោត (​ចាក់​ដោត​ជា​ភាសា​លេងសើច​ពេញនិយម​ក្នុងសង្គម​) នៅក្នុង​ស្រទាប់​យុវវ័យ​ខ្មែរ ជាពិសេស​ចំពោះ​មិត្ត​នារីៗ ដែលមាន​សាច់​ម៉ាប់ៗ ធាត់​តិចៗ តែម្តង​។
 
​ពាក្យ​ចំអក​មួយចំនួន តែងតែ​លើកឡើងថា បើ​យើង​មាន​រូបរាង​មិន​ស្អាត ធាត់ កា​ម៉ាប់ ប្រាកដជា​នៅ​សៅកែ​ជាមិនខាន​ឡើយ​។ ហេតុ​អី គ្រាន់តែ​គ្នា​កា​ម៉ាប់​បន្តិច មាន​សាច់​ច្រើន​បន្តិច ភ្នែក​លឹប​បន្តិច ច្រមុះ​តូច​បន្តិច​សោះ មើលគ្នា​លើ​ក្រោមៗ​? យ៉ាប់​ណាស់​មនុស្ស​ប្រុស​សម័យ​អី​ឡូ​វ (​នេះ​ជា​អារម្មណ៍​មួយ​ដែល​អូន​ម៉ាប់ បង្ហាញ​ចេញមក​នៅក្នុង​វីដេអូ​ខ្លី​នេះ​)​។ 


 
​អូន​ម៉ាប់​សំណព្វចិត្ត​បង​! ពិតជា​គួរ​ឲ្យ​ស្រលាញ់​មែន ដើម្បី​ក្លាយខ្លួនជា​ស្រី​ស្អាត​ដូច​គេ​ដូច​ឯង អូន​ម៉ាប់​បានជ្រើសរើស​វិធីសាស្ត្រ​ដែល​នឹកស្មាន​មិន​ដល់ ដោយ​សុខចិត្ត​ឲ្យ​មិត្តភក្តិ​នាង ដាក់​កង​ឆក់​នៅ​នឹង​កដៃ ដើម្បី​រំឭក​រូបនាង និង​ហាមឃាត់​នាង មិន​ឲ្យ​ញាំ​អាហារ​ច្រើន​។ ទន្ទឹមនឹងនេះ មិត្ត​ភ​ក្រ័​អូន​ម៉ាប់​ហ្នឹង ក៏​សាហាវ​តាមដាន​ទៀត សុទ្ធតែ​យក​ទូរស័ព្ទ Reno 10X Zoom (60X Digital Zoom) តាមដាន​គ្នា​រកតែ​ពេល​លួច​ញ៉ាំ​អី​មិនបាន​សោះតែ​ម្តង ហាហា​ហា​។ គឺ Zoom ឡើង​កប់​ស៊េរី Zoom ឡើង​ច្បាស់​ទែង​។ 
 
​យោងតាម​គេហទំព័រ Health Line មនុស្ស​ស្រី​ដែលមាន​រូបរាង​ធាត់ ប្រឈមមុខ នឹង​បញ្ហា​ជំងឺ​បាក់​ទឹកចិត្ត ដោយសារតែ​ការរើសអើង ការមើល​ងាយ សើចចំអក​ពី​សំណាក់​មនុស្ស​ជាទី​ស្រឡាញ់ ក្រុមគ្រួសារ មិត្តភក្តិ និង​មជ្ឈដ្ឋាន​ជុំវិញខ្លួន​នាង​។ ជំងឺ​ធាត់ បាន​ជំរុញ​ឲ្យ​មនុស្ស​ស្រី​មួយចំនួន ប្រឈមមុខ​នឹង​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ រហូតដល់​ធ្វើអត្តឃាត​ក៏មាន​។ 


 
​ថ្ងៃនេះ Admin សូម​ណែនាំ​នូវ​តិច​និ​ច​មួយចំនួន សម្រាប់​អ្នក​ធាត់​។ ជាពិសេស​គឺ​មិត្ត​នារីៗ​តែម្តង ដែលមាន​បំណង​សម្រក​គីឡូ និង ទទួលបាន​រាង​ស្លី​ម​ស្រស់ស្អាត បែប​ជឿជាក់ ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ទាមទារ​ការអត់ធ្មត់​ប​ន្តិ​ច​។ ដូច្នេះ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ដូចតទៅ​៖ ​

 
 
​បន្ទាប់ពី​ទស្សនា​ហើយ សូមកុំ​ភ្លេច អនុវត្តន៍​ផង​ណា​! តស៊ូ​គង់​បានសម្រេច តែបើ​ខ្ចិ​ល​វិញ គឺ​ប្រយ័ត្ន​ជា​ធាត់​លើស​ដើម​។ តិច​លោ​ថា Admin មិនបាន​ប្រាប់​ចុះ​។ ចុងក្រោយ​សូម​ជូនពរ​ដល់​អ្នក​ធាត់ៗ​ទាំងអស់ ទទួលបាន​រូបរាង​ស្លី​ម​ស្អាត​ឡើងវិញ មាន​មនុស្ស​ស្រឡាញ់​រាប់អាន​ច្រើន ដូច​ក្តី​បំណងប្រាថ្នា​៕


(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com