ជាតិ
នយោបាយជាតិ
មួយឆ្នាំនៃការបំពញការងារ ឧត្តមក្រុមប្រឹក្សា ទទួលបានការគាំទ្រពីនាយករដ្ឋមន្ត្រី នាយករដ្ឋមន្រ្តី ប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការគាំទ្រចំពោះការបំពេញការងារយៈពេលមួយឆ្នាំមកនេះ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ នេះបើតាមលោក ឈឹម ផលវរុណ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។
សម្តេចនាយករដ្ឋមន្ត្រី បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្តីពីការបំពេញការងារយៈពេលមួយឆ្នាំរបស់ក្រុមប្រឹក្សានេះ។ លោក ឈឹម ផលវរុណ ប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីគាំទ្រ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ថែមទៀត ក្នុងការបន្តភារកិច្ចរបស់ពួកគេ។
អគ្គលេខាធិការរូបនេះ បញ្ជាក់ពីប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ដូច្នេះថា៖«[ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់] រួមចំណែកដាស់តឿនមន្ត្រី និង រួមចំណែកកំណែទម្រង់រដ្ឋបាលសាធារណៈ និងប្រព័ន្ធយុត្តិធម៌»។
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៨ ហើយសមាជិកនៃក្រុមប្រឹក្សានេះ គឺជាគណបក្សដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត តែមិនបានអាសនៈ។ សម្តេចនាយករដ្ឋមន្ត្រី ជាអ្នកផ្តួចផ្តើមគំនិតក្នុងការបង្កើតក្រុមប្រឹក្សានេះ៕
Tag:
ហ៊ុន សែន
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
© រក្សាសិទ្ធិដោយ thmeythmey.com