ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារអ្វីខ្លះជួយឱ្យធ្មេញស?
× កំពុងស្វែងរកអាហារដែលអាចជួយឱ្យធ្មេញស រឹងមាំ បាត់កំណកកំបោរ និងប្រយុទ្ធប្រឆាំងបាក់តេរីបង្កក្លិនមាត់មែនទេ? ក្រៅពីអនាម័យមាត់ធ្មេញត្រឹមត្រូវហើយនោះការបន្ថែមអាហារមួយចំនួនខាងក្រោមចូលក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយឱ្យសុខភាពមាត់ធ្មេញរបស់អ្នកកាន់តែប្រសើរឡើង។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារ រួមទាំងភេសជ្ជៈដែលជួយឱ្យធ្មេញសរឹងមាំតាមបែបធម្មជាតិ ៖
១. ទឹក
ទឹកជួយរក្សាអញ្ចាញឱ្យមានសំណើមនិងរំញោចទឹកមាត់ដែលល្អក្នុងការប្រយុទ្ធប្រឆាំងជាមួយបាក់តេរី។ លើសពីនេះទៅទៀតការលាងសម្អាតក្នុងមាត់ជាមួយទឹកក៏ជួយកម្ចាត់កម្ទេចកំទីអាហារដែលជាប់ចន្លោះធ្មេញនិងមាត់ទប់ស្កាត់បញ្ហាក្លិនមាត់មិនល្អបានយ៉ាងប្រសើរ។ ដូច្នេះចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំដើម្បីរក្សាជាតិទឹកក្នុងរាងកាយនិងជំរុញការផលិតទឹកមាត់ ហើយប្រសិនបើអ្នកមិនអាចដុសធ្មេញក្រោយទទួលទានអាហាររួចទេនោះយ៉ាងហោចណាស់ក៏គួរលាងសម្អាតជាមួយទឹកដែរ។
២. ផ្កាខាត់ណាខៀវ
បន្លែនេះមានផ្ទុកជាតិដែកដែលជួយការពារធ្មេញទប់ទល់នឹងជាតិអាស៊ីតពីភេសជ្ជៈ ក៏ដូចជាអាហារដែលអ្នកបានទទួលទាន។
៣. ម្នាស់
ផ្លែឈើនេះមានផ្ទុកអង់ស៊ីម bromelain ដែលជួយកម្ចាត់ស្នាមប្រឡាក់លើផ្ទៃធ្មេញដោយមិនបង្កផលប៉ះពាល់ដល់អញ្ចាញ។
៤. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុ Catechins ដែលជួយកម្ចាត់បាក់តេរីក្នុងមាត់។ ដូច្នេះព្យាយាមទទួលទានតែបៃតងឱ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៥ ពែងក្នុងមួយថ្ងៃ។
៥. គ្រាប់ល្ង
ការទទួលទានគ្រាប់ល្ងមិនត្រឹមតែជួយកម្ចាត់កំណកកំបោរជាប់ធ្មេញប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនភាពរឹងមាំនៃការបាក់ធ្មេញផងដែរ។ គ្រាប់ល្ងមានផ្ទុកសម្បូរទៅដោយកាល់ស្យូមដែលចាំបាច់សម្រាប់សុខភាពឆ្អឹងជុំវិញអញ្ចាញធ្មេញនិងធ្មេញ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com