ជាតិ
នៅ RUPP លោក មហា​ធៀ​នឹង​ថ្លែង​ពី «​ការរក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​ក្នុង​បរិបទ​អាស៊ាន​»
29, Aug 2019 , 9:36 am        
រូបភាព
ដោយ:
«​ការរក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​នៅក្នុង​បរិបទ​អាស៊ាន​» (Balancing Relations with the Superpowers in the context of ASEAN) ជា​ប្រធានបទ​នៃ​កិច្ចសន្ទនា​ពិ​សេ ដែល​បណ្ឌិត មហា​ធៀ មហាម៉ាត់ (Mahathir Mohamad) ត្រូវ​លើក​យកមក​បង្ហាញ និង​ពិភាក្សា នៅសកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) នា​រសៀល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩​។ នេះ​បើតាម​ការបញ្ជាក់​របស់ RUPP នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។​



​លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែលមាន​អាយុ​៩៤​ឆ្នាំ  ធ្លាប់មកធ្វើ​​បាឋកថា​ម្តង​រួចហើយ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​ប្រធានបទ «​ជោគជ័យ​នៃ​សេដ្ឋកិច្ច​ម៉ាឡេស៊ី​ដោយ​យក​គំរូ​តាម​ជប៉ុន​»​កាលពី​ខែកុម្ភៈ ឆ្នាំ​២០០៦ ដែល​កាលណោះ​លោក​ទើប​ចប់​អាណត្តិ​នាយករដ្ឋមន្ត្រី​ដំបូង បាន​ជាង​៣​ឆ្នាំ​។​

លោក មហា​ធៀ បានធ្វើ​​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម មុន​មកកាន់​កម្ពុជា​៕


 



Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ​
 
© រក្សាសិទ្ធិដោយ thmeythmey.com