អត្ថបទពាណិជ្ជកម្ម
ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ Samsung Galaxy Note 10 និង 10+ ក្លាយជា​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ប៊ិច​តែមួយ​គ្មាន​ពីរ​
29, Aug 2019 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩៖ បន្ទាប់ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បង្ហាញ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy Note 10 និង 10+ ដល់​ពិភពលោក ក៏ដូចជា​ស្រាយ​ចម្ងល់​ព័ត៌មាន​លេច​ធ្លាយ​ដ៏​ច្រើន​សម្បូរបែប​រួចមក យើង​បានឃើញ​យ៉ាងច្បាស់​ទាំងអស់គ្នា​ថា សាម​សុង បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Samsung Galaxy Note 10 និង 10+ ពិតជា​ស័ក្តិសម​បំផុត ក្នុងការ​គ្រង​ជើង​ជា​ឯក​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន សម្រាប់​រយៈពេល ១០ ឆ្នាំ របស់ខ្លួន​មកនេះ​មែន​។
 
​ចំណុច​ពិសេស​អស្ចារ្យ គ្មាន​គូ​ប្រៀប​របស់ Samsung Galaxy Note 10 និង 10+ នៅពេលនេះ គឺ​បាន​ស្រូប​ទាញ​ចំណាប់អារម្មណ៍ និង​ឆក់យក​បេះដូង​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់ ឱ្យ​បាក់ចិត្ត​ស្រឡាញ់ កោតសរសើរ និង​ទ្រាំ​ចាប់​កាន់​មិនបាន​។ Samsung Galaxy Note 10 និង 10+ នៅពេលនេះ គឺ​ពិតជា​មានការ​វិវត្តន៍ និង​បន្ថែម​ចំណុចរសើប​ច្រើន ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​ស្រឡាំងកាំង ពេញចិត្ត​ពេញ​ថ្លើម ដោយសារតែ​លក្ខណៈពិសេស និង​បច្ចេកវិទ្យា​អស្ចារ្យ​ថ្មីៗ​ខុសពី​ជំនាន់​មុន​។​


 
​កុំឱ្យ​លោកអ្នក​រង់ចាំ​យូរ​ទៀត ខាងក្រោម​នេះ គឺជា​ចំណុច​អស្ចារ្យ​របស់​ប៊ិច​ដ៏​ឆ្លាត​វៃ របស់ Samsung Galaxy Note 10 និង 10+ ដែលមាន​តែមួយ​គ្មាន​ពីរ​ក្នុង​ពិភពលោក ក៏ដូចជា​ក្នុងប្រទេស​កម្ពុជា​ផងដែរ​៖
 
* Digital Text Conversion: អាចឱ្យ​លោកអ្នក​កត់ត្រា​បាន​លឿន និង​មាន​ភាព​ទាក់ទាញ​អស្ចារ្យ បន្ទាប់ពី​កត់ត្រា​រួចរាល់​លោកអ្នក​ក៏​អាច​ប្តូរ (Convert) អ្វីដែល​បាន​កត់ត្រា​នោះ ទៅជា text file, file word ឬក៏​រូបភាព​បាន​ភ្លាមៗ​តែម្តង​(​ឡូយ​អស់ទាស់​)​។ 
* Live Message: ជា​បច្ចេកវិទ្យា​ថ្មី​បំពាក់​មកជា​មួយ S-pen ឬ​(​ប៊ិក​វេទមន្ត​) ដែល​អាចឱ្យ​លោកអ្នក សរសេរ​បន្ថែម ឬ​គូរ​អ្វីដែល​អ្នក​ចូលចិត្ត​ដោយ​ស៊េរី​នៅលើ Video ឬក៏​រូបថត ដើម្បី​ផ្ញើ​ទៅ​មិត្តភក្តិ ឬ​ក្រុមគ្រួសារ​ជាមួយនឹង Live Message ដ៏​ប្លែក​រីករាយ​នេះ​។ 
* S Pen Air Action: អាច​បញ្ជា​កាមេរ៉ា​មុខក្រោយ ឬ​កំណត់​យក​ប្រភេទ​ផ្ទៃ​ខាងក្រោយ​ពេល​ថត Video ដោយ​គ្រាន់តែ​ប្រើ​កាយវិការ ឬ​គ្រវាស​ចុះឡើង (Air Command or Gesture Control) ជាមួយនឹង​បច្ចេកវិទ្យា UI ទំនើប​ចុងក្រោយ​។ 
* Samsung Dex: អាច​ភា្ជ​ប់​ពី​ស្មា​ត​ហ្វូ​ន ជាមួយនឹង​កុំព្យូទ័រ (PC ឬ Mac) បាន​យ៉ាង​លឿន និង​ងាយស្រួល​បំផុត​។​


 
​តែ​ទោះជា​យ៉ាងណា យើង​ក៏​នៅមាន​ចំណុច​ដែល​អស្ចារ្យ​ជាច្រើន​ជាងនេះទៀត ដែល​រៀបរាប់​មិនទាន់​អស់​នៅឡើយ​សម្រាប់ Samsung Galaxy Note 10 និង 10+  នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មក​សាកសួរ និង​ទស្សនា​ដោយផ្ទាល់ នៅតាម​ហាង​លក់​ផលិតផល សាម​សុង ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន ដែល​ជិត​បំផុត​ទូទាំងប្រទេស​កម្ពុជា ឬក៏​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 ៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com