អន្តរជាតិ
សមយុទ្ធនាវាថ្មីរវាងអាមេរិកនិងអាស៊ានជាការធ្វើឲ្យមានតុល្យភាពជាមួយរដ្ឋាភិបាលក្រុងប៉េកាំង រូបឯកសារ៖ សមយុទ្ធនាវានៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិចដែលមានការចូលរួមពីជប៉ុន និងសហរដ្ឋអាមេរិក។
× សហរដ្ឋអាមេរិកនិងសមាជិក១០ប្រទេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន នឹងធ្វើសមយុទ្ធនាវារួមគ្នាលើកទី១នៅជិតសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ សមយុទ្ធនេះត្រូវគេរំពឹងនឹងមានរយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី២ ខែកញ្ញាទៅ។
ប្រទេសថៃដែលធ្វើជាម្ចាស់ផ្ទះរៀបចំសមយុទ្ធនាវានៅពេលដែលខ្លួនធ្វើជាប្រធានសមាគមអាស៊ាននៅឆ្នាំនេះ បានបដិសេធថា សមយុទ្ធនាវានេះជាវិធានការទប់ទល់នឹងការខំប្រឹងប្រែងកាន់តែខ្លាំងឡើងរបស់ចិនដើម្បីត្រួតត្រាផ្ទៃទឹកដែលប្រកួតប្រជែងគ្នាដ៏ក្តៅគគុកនោះ។
លោក Thaksaphon Namhon ប្រធានកិច្ចប្រតិបត្តិការនិងការស៊ើបការណ៍សម្ងាត់កាងនាវាយាមល្បាតរបស់ថៃ បានប្រាប់ VOA ថា «មិនមានអ្វីទាក់ទិននឹងប្រទេសចិនទេ»។
ក្រុមអ្នកវិភាគនិយាយថា ក៏ប៉ុន្តែការកាត់ផ្លូវទឹករវាងវៀតណាមខាងត្បូងនិងច្រកសមុទ្រម៉ាឡាកា ជាផ្លូវដង្ហើមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិរវាងមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក ពួកគេនឹងបញ្ជូនសារដ៏ច្បាស់ក្រឡែតទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំងថា អាស៊ានអាចធ្វើដៃគូជាមួយប្រទេសណាដែលខ្លួនចូលចិត្ត។ ហើយការណ៍នេះអាចបន្ថយការតានតឹងដែលកំពុងកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូង។ អ្នកវិភាគខ្លះនិយាយថា សមយុទ្ធនាវានេះជួយធ្វើឲ្យមានការពិនិត្យមើលមហិច្ឆិតារបស់ចិន។
លោក S. Rajaratnam ជាអ្នកស្រាវជ្រាវខាងសន្តិសុខនាវាចរណ៍នៅឯសាលាសិក្សាអន្តរជាតិក្នុងប្រទេសសឹង្ហបុរី បាននិយាយថា «នៅទីបញ្ចប់ សមយុទ្ធនេះទាំងមូលជាការបង្ហាញថា អ្នកដឹងទេថា មានសេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរកាត់សមុទ្រចិនខាងត្បូង ហើយជាការពិតសំខាន់ជាងគេគឺថា ប្រទេសនៅក្នុងសមាគមអាស៊ានឬប្រទេសដែលនៅតាមបណ្តោយឆ្នេសមុទ្រចិនខាងត្បូងក្នុងតំបន់អាស៊ីអាគ្នេយ៍ ពួកគេមានសិទ្ធិនិងសេរីភាពដើម្បីជ្រើសរើសនរណាដែលពួកគេចង់ធ្វើសមយុទ្ធជាមួយ ហើយដោយគ្មានសម្ពាធមកពីប្រទេសណាមួយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com