ជាតិ
សង្គមជាតិ
ខ្មែរ៨៥នាក់ ដែលជាប់ឃុំនៅថៃពីបទឆ្លងដែនខុសច្បាប់ ត្រូវបានដោះលែងវិញ
29, Aug 2019 , 12:50 pm        
រូបភាព
មន្រ្តីខ្មែរ ពិភាក្សាជាមួយសមត្ថកិច្ចថៃ​​ អីពីការសុំឲ្យដោះលែងពលរដ្ឋខ្មែរ៨៥នាក់ ដែលត្រូវចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ (រូបពីក្រសួងការបរទេស)
មន្រ្តីខ្មែរ ពិភាក្សាជាមួយសមត្ថកិច្ចថៃ​​ អីពីការសុំឲ្យដោះលែងពលរដ្ឋខ្មែរ៨៥នាក់ ដែលត្រូវចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ (រូបពីក្រសួងការបរទេស)
អាជ្ញាធរប្រទេសថៃ បានដោះលែងពលរដ្ឋខ្មែរ៨៥នាក់ ក្រោយមានកិច្ចអន្តរាគមន៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។ ពលរដ្ឋខ្មែរទាំងនោះ ត្រូវបានឃាត់ខ្លួន នៅជាយទីក្រុងបាងកក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ពីបទឆ្លងដែនខុសច្បាប់។



ព័ត៌មានពីការដោះលែងពលរដ្ឋខ្មែរទាំង៨៥នាក់ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេសកម្ពុជា។ ក្រសួងបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងនោះ បានត្រឡប់មកដល់កម្ពុជាវិញហើយ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

ក្រសួងការបរទេស អះអាងថា មន្រ្តីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ តែងទៅសួរសុខទុក្ខពលរដ្ឋខ្មែរខាងលើ ក្នុងអំឡុងពេលជាប់ឃុំ។

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com