ជាតិ
ពីនេះ ពីនោះ
«​ច្បាប់​, នីតិ និង​វិន័យ​» តើ​មាន​លក្ខណៈ​ខុសគ្នា​ដូចម្តេច​?
03, Sep 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​ច្បាប់​» ថា​ជា​សេចក្តីបញ្ញត្តិ និង​ក្បួន​ប្រដៅ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ល្អ​។ «​និ​តី​» ជា​បែបផែន ទំនឹមទំនៀម ប្រពៃណី​។ ចំណែក «​វិន័យ​» មានន័យថា ការដឹកនាំ​មនុស្ស​ទៅរក​ផ្លូវ​ល្អ​។


 
«​ច្បាប់​» ជា​ក្រឹត្យក្រម​, ក្បួន​ប្រដៅ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ និង​ជា​គំរូ សម្រាប់​ជា​ផ្លូវ​ត្រួសត្រាយ​មនុស្ស​ឲ្យ​ប្រតិបត្តិ​តាម​។ ច្បាប់ បង្ហាញ​ពី​បែបយ៉ាង​, តួយ៉ាង និង​គំរូ និង​សេចក្តី​ដើម​។​
 
«​នីតិ​» មានន័យថា ឧបាយ​ជា​គ្រឿង​ណែនាំ​, បែបផែន​, ជា​ទំនឹមទំនៀម​, ប្រពៃណី​។ ឧទាហរណ៍​៖ នីតិកម្ម​(​ការធ្វើ​ច្បាប់​, សិទ្ធិ​តែង​ច្បាប់​, អង្គច្បាប់​សម្រាប់​រដ្ឋ​នីមួយៗ​), នីតិកាល​(​រយៈពេល​ដែល​សភា​អ្នក​តែងតាំង​ច្បាប់​), នីតិបុគ្គល​(​អ្នក​រៀបរៀង​ច្បាប់​), នីតិ​ប្ប​ញ្ញ​តិ្ត​(​ការបង្គាប់​ឲ្យ​ធ្វើតាម​ច្បាប់​ដែល​តែង​មក​), នីតិក្រម​(​ទម្រង់​របស់​ច្បាប់​គឺ​សម្រាប់​ចៅក្រម​ត្រូវ​អង្កេត​ពិនិត្យ សាកសួរ​ពីបទ​ល្មើស​ផ្សេងៗ​) ជាដើម​។ 
 
​ចំណែក «​វិន័យ​» ការដឹក​នាំទៅរក​ផ្លូវ​ល្អ​; ច្បាប់​, ច្បាប់​បញ្ញត្ត​ឬ​ច្បាប់​អនុញ្ញាត​, ច្បាប់​ប្រដៅ​ឲ្យ​ប្រព្រឹត្ត​ត្រឹមត្រូវ​; ច្បាប់​ប្រដៅ​ឲ្យ​សង្រួម​កាយវាចា​ឲ្យ​ត្រឹមត្រូវ​; ឲ្យ​ចុះ​បែបបទ​; ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ​; ច្បាប់​សម្រាប់​បព្វជិត : កាន់​វិន័យ​, ធ្វើតាម​វិន័យ​, ខុស​វិន័យ​។ និយាយ​ឲ្យ​ខ្លី​ទៅ «​វិន័យ​» មានន័យថា ក្បួន​ប្រដៅ​មនុស្ស​ឲ្យ​ប្រព្រឹត្តិ​ល្អ ទាំង​កាយ ចិត្ត និង​វាចា​។ ឧទាហរណ៍​៖ ការ​មាន​វិន័យ​ល្អ នាំ​ឲ្យ​យើង​ជោគជ័យ​គ្រប់​ភារកិច្ច​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com