អន្តរជាតិ
កូរ៉េខាងត្បូង​ថា ថា​ជប៉ុន​មិនមាន​ភាពស្មោះត្រង់​ចំពោះ​ប្រវត្តិសាស្ត្រ​
30, Aug 2019 , 7:59 am        
រូបភាព
ប្រធានាធិបតី មូន ចេអុីន
ប្រធានាធិបតី មូន ចេអុីន
​ប្រធានាធិបតី មូន ​ចេអ៊ី​ន​នៅ​ថ្ងៃទី​២៩ ខែសីហា ជំរុញ​ឲ្យ​ជប៉ុន​មាន​ភាពស្មោះត្រង់​ចំពោះ​ប្រវត្តិសាស្ត្រ និង​មាន​ហេតុផល​ត្រឹមត្រូវ​លើ​ការ​រឹតត្បិត​ការនាំចេញ​ពាណិជ្ជកម្ម​ទៅ​កូរ៉េខាងត្បូង ខណៈពេល​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រីកធំឡើង​។


 
​ជប៉ុន​មិនបាន​បង្ហាញ​ភាពស្មោះត្រង់​របស់ខ្លួន​លើ​ហេតុផល​នៃ​ការ​សងសឹក​ពាណិជ្ជកម្ម​ឡើយ ហើយ​ថែមទាំង​បង្ហាញថា​សកម្មភាព​រប​ស់​ខ្លួន​ត្រឹមត្រូវ​ទៀត បើទោះបីជា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ក៏ដោយ​។ ជាពិសេស​ជប៉ុន​ជា​ញយៗ​ផ្លាស់ប្តូរ​ការអះអាងរ​បស់​ខ្លួន​ជានិច្ច​។ នេះ​ជា​អ្វីដែល​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​អំឡុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី នៅ​ការិយាល័យ​ប្រធានាធិបតី Cheong Wa Dae​។ 
 
​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​របស់​កូរ៉េខាងត្បូង Yonhap លោក ​មូន បាន​លើកឡើងថា​៖ «​ហេតុផល​អ្វី​ក៏ដោយ វា​ជាក់ស្តែង​ណាស់​ថា រដ្ឋាភិបាល​ជប៉ុន​គឺ​ភ្ជាប់ រឿង​សេដ្ឋកិច្ច​ទៅនឹង​បញ្ហា​ប្រវត្តិសាស្ត្រ ខ្ញុំ​មិនអាច​និយាយ​ពី​វា​បានទេ ប៉ុន្តែ​វា​ពិតជា​កាយវិការ​គ្មាន​ការគោរព​ទាល់តែសោះ​»​។ គាត់​បាន​ផ្ញើរ​ពាក្យ​ទៅ​ភាគី​ជប៉ុន​ថា ការទទួលស្គាល់ និង​ភាព​ស្តាយក្រោយ​នូវ​សកម្មភាព​របស់ខ្លួន ដែល​បានធ្វើ​នូវក្នុង​អតីតកាល គឺជា​គន្លឹះ​ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​។ 
 
​មែនទែនទៅ​ប្រទេស​ទាំងពីរ បាន​ចោទ​គ្នា​ទៅវិញទៅមក រឿង​កែប្រែ​ប្រវត្តិសាស្ត្រ​ប្រទេស​។ ជាក់ស្តែង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Taro Kono បាន​លើកឡើងថា ប្រសិនបើ​កូរ៉េខាងត្បូង​កំពុង​ព្យាយាម​កែប្រែ​ប្រវត្តិសាស្ត្រ វា​មិនអាច​ទៅរួច​ទេ​។ ជាការ​ឆ្លើយតប​ទៅនឹង​ជប៉ុន អនុប្រធាន​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េ លោក Kim Hyun-chong កាលពី​ថ្ងៃទី​២៨ ខែសីហា បាន​ចោទ​ជប៉ុន​វិញ​ថា​ប៉ុនប៉ង​កែប្រែ​ប្រវត្តិសាស្ត្រ​។ 
 
​យ៉ាងណាមិញ លោក ​មូន​ ចេអ៊ី​ន គូស​បញ្ជាក់ថា កូរ៉េ និង​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​តំបន់​អាស៊ី សុទ្ធ​តែមាន​ប្រវត្តិសាស្ត្រ​មិនល្អ​មួយ ហើយ​ជប៉ុន ជា​អ្នកធ្វើ​រឿង​ទាំងនោះ​។ គាត់​បាន​បន្ថែមទៀតថា អាកប្បកិរិយា​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន មិន​ទទួលស្គាល់ និង​មិន​សោកស្តាយ​ឡើយ ចំពោះ​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ជាពិសេស​ថែមទាំង​ព្យាយាម​កែប្រែ​ប្រវត្តិសាស្ត្រ​មួយ​ផ្សេងទៀត ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជនរងគ្រោះ​ខ្លាំងណាស់​។ 
 
​សូមបញ្ជាក់ថា​ជម្លោះ​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន កើតឡើង​ដោយសារ​សាលដីកា​តុលាការ​ជាន់ខ្ពស់​កូរ៉េខាងត្បូង បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ផ្តល់​សំណង​ទៅ​ជនរងគ្រោះ ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​នៅក្នុង​សម័យ​សង្គ្រាម​។ ប៉ុន្តែ​ត្រូវ​ជប៉ុន​បដិសេធ ហើយ​រឿង​នោះបាន​ទូរ​ទាត់​រួចរាល់​អស់ហើយ​តាំងពី​ឆ្នាំ​១៩៦៥​មកម្ល៉េះ​។ ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ ប្រទេស​ទាំង​ពីរបាន​ឈានទៅដល់​ការដក​ភាគី​នីមួយៗ​ចេញពី​បញ្ជីពាណិជ្ជកម្ម​ដែល​គួរ​ឲ្យ​ទុកចិត្តបាន និង​ប​ញ្ឍ​ប់​ការចែករំលែក​ព័ត៌មាន​សំងាត់​យោធា​លក្ខណៈ​ទ្វេភាគី​ទៀត​៕ 

Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com