រដ្ឋមន្ត្រី​មហាផ្ទៃ​៖ ច្បាប់​ខ្លះ យើង ចម្លង​ពី​ប្រទេស​របស់លោក តែ​លោក បែរជា​ថា «​មិន​ត្រឹមត្រូវ​»
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ​៖ ច្បាប់​ខ្លះ យើង ចម្លង​ពី​ប្រទេស​របស់លោក តែ​លោក បែរជា​ថា «​មិន​ត្រឹមត្រូវ​»
29, Aug 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មិន​យល់ ដែល​បណ្តា​ប្រទេស​មួយចំនួន ជាពិសេស​ពួកលោក​ខាងលិច តែង​ព្យាយាម​រិះគន់​ច្បាប់​កម្ពុជា​ថា មិនល្អ​ឬ​មិន​ត្រឹមត្រូវ ខណៈ​ច្បាប់​ទាំងនោះ កម្ពុជា បាន​រៀនសូត្រ​និង​ចម្លង​ពី​ប្រទេស​របស់​ពួកគេ​។ ការលើកឡើង​របស់​ស​ម្តេច​រដ្ឋមន្ត្រី ក្នុង​លក្ខណៈ​ងឿងឆ្ងល់​និង​ហួសចិត្ត​បែបនេះ គឺ​នៅក្នុង​ពិធី​បើក​វេទិកា​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល​និង​អង្គការ​-​សង្គម​ស៊ីវិល​លើក​ទី​បី នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩​។

       
​រដ្ឋមន្ត្រី​មហាផ្ទៃ ថ្លែង​ដូច្នេះ​ថា​៖«​ច្បាប់​អស់ហ្នឹង យើងខ្ញុំ យក​ពី​ប្រទេស​លោក​ឯង​មក​....​ឲ្យ​ទៅយក​ច្បាប់​ពី​លោកខាងលិច​មក ចម្លង​ចូល​សឹងតែ​ទាំងអស់ ដល់​មកដល់​ថា មិនកើត​ទេ អាហ្នឹង​អត់​ត្រូវ​ទេ​។ ដល់​អ៊ីចឹង ខ្ញុំ មិនដឹងថា តើ​លើ​លោក​ហ្នឹង មាន​ស្តង់ដារ​ប៉ុន្មាន​ទៅ​? ប្រទេស​ពួកគាត់ ពួកគាត់​អនុវត្តបាន ដល់​ប្រទេស​យើងខ្ញុំ យើងខ្ញុំ អនុវត្ត​មិនបាន​។ ធ្វើ​អ៊ីចឹង​ដែរ ធ្វើ​មិនបាន ចុះ​ឲ្យ​យើងខ្ញុំ ទៅ​រៀន​ពី​ណា​មកវិញ​ឥឡូវ​ហ្នឹង​?»​។ 
 
​សំឡេង​រដ្ឋមន្ត្រី​មហាផ្ទៃ៖



 
​សម្តេច ស ខេង ក៏បាន​រម្លឹក​ផងដែរ សម្តេច និង រដ្ឋមន្ត្រី​បីនាក់​ទៀត គឺ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​ពី​ប្រព័ន្ធ​វិមជ្ឈការ នៅ​ប្រទេស​អាល្លឺម៉ង់ នា​ចុងខែ​កញ្ញា ឆ្នាំ​២០១៩៕ 
 

Tag:
 ស ខេង​
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com