កីឡាជាតិ
ជាតិ
កីឡាករតេក្វាន់ដូ ITF បួន ចាន់ ថារ៉ាត់ បានមេដាយប្រាក់ពិភពលោក
× ប៊ុលហ្គារី៖ កីឡាករវ័យក្មេងកម្ពុជា បួន ចាន់ថារ៉ាត់ បានមេដាយប្រាក់ពិភពលោក ក្រោយប្រកួតចាញ់កីឡាករអ៊ុយក្រែន Dehtiarenko Vladyslav ក្នុងទម្ងន់៤៥គីឡូក្រាម នៅវគ្គផ្តាច់ព្រ័ត្រ នាព្រឹត្តិការណ៍ដណ្តើមជើងឯកពិភពលោក ITF World Championship នៅក្រុង Plovdiv ប្រទេសប៊ុលហ្គារី នាប៉ុន្មានខាងមុខនេះ។
នៅវគ្គជម្រុះ ថារ៉ាត់ បានយកឈ្នះកីឡាករណេប៉ាល់ Gaha Mohan និងកីឡាករការហ្សាក់ស្ថាន ZHANBULATOV SANDYBEK ក្នុងលទ្ធផល ៤-០ ដូចគ្នា រីឯកីឡាករអ៊ុយក្រែនបានទម្លាក់កីឡាករមកពីអ៊ូសបេគីស្ថាន និងរុស្ស៊ី។
កាលពីថ្ងៃទី២៦ ខែសីហា ប៉ាល់ ជីវ័ន ឈ្នះមេដាយមាសពិភពលោកដំបូងសម្រាប់កម្ពុជា លើវិញ្ញាសាសម្តែងមេគុនខ្សែក្រវាត់ខ្មៅ៥ដាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com