ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ថែរក្សា​សុខភាព​សម្រាប់​អ្នក​ហាត់ប្រាណ​
31, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​អ្នក​ហាត់ប្រាណ​អត្តពលកម្ម​គឺមាន​ការខិតខំ​ប្រឹងប្រែង​ច្រើនណាស់​សម្រាប់​ហ្វឹកហាត់​រាងកាយ​ខ្លួនឯង​ដើម្បី​មាន​រាងកាយ​សមសួន សុខភាព​ល្អ និង​រឹងមាំ​។ អ្នក​ប្រហែលជា​ដឹងថា ខ្លួនឯង​បែកញើស​ច្រើន​នៅពេល​ហាត់ប្រាណ​ម្តងៗ​។ ហើយ​បើសិនជា​អ្នក​ត្រូវ​ហាត់​នៅ​ខាងក្រៅ​ផ្ទះ​ទៀត វា​ទំនងជា​អាច​ប៉ះពាល់​នឹង​ភាព​គគ្រិច​ច្រើន ធូលី​ដី និង​រឿង​ផ្សេងៗ​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​ស្បែ​កបាន​។



ហេតុ​ដូច្នេះហើយ ខ្ញុំ​មាន​គន្លឹះ​ថែរក្សា​ស្បែក​មួយចំនួន​ដែល​អាចជួយ​អ្នកទទួលបាន​ស្បែ​ក៏មាន​សុខភាព​ល្អ​ទោះបីជា​ហាត់ប្រាណ​នៅ​ខាងក្រៅ​ផ្ទះ​ក៏ដោយ​។ 
 
​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​
​បើសិនជា​ការហាត់​ប្រាណ​របស់​អ្នកធ្វើ​នៅក្រៅ​ផ្ទះ អ្នក​ត្រូវតែ​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ដើម្បី​ការពារ​ស្បែក​ពី​កាំរស្មី​ពន្លឺព្រះអាទិត្យ​ហើយ​។ ចូរ​ប្រាកដថា អ្នក​បាន​លាប​ឡើងវិញ​ជា​រៀងរាល់​ពីរ​ទៅ​បី​ម៉ោង​ម្តង​ដោយសារតែ​វា​ត្រូវបាន​ជ្រះ​អស់​ដោយសារ​បែកញើស​។ 
 
​មិនត្រូវ​លាប​អ្វី​លើ​ស្បែក​ទាំងអស់​
 
​ការ​លាប​គ្រឿង​ផាត់មុខ​មិនអាច​ជួយ​ឲ្យ​មើលទៅ​ស្អាត​ទេ តែ​នៅពេល​ហាត់ប្រាណ យក​ល្អ​គួរតែ​កុំ​លាប​អ្វី​លើ​ស្បែ​កអី​ដើម្បី​កុំ​ឲ្យ​ស្ទះ​ដល់​រន្ធ​ញើស​។ ចូរ​ចាំ​ថា នៅពេល​រន្ធ​ញើស​រង​ការស្ទះ វា​ប្រហែលជា​បង្ក​ជាការ​កើតមុន​បាន​។ 
 
​ញ៉ាំ​ទឹក​ឲ្យ​គ្រប់គ្រាន់​
 
​វិធី​មួយ​ផ្សេងទៀត​ដែល​ជួយ​ថែរក្សា​ស្បែក​ឲ្យ​បាន​ស្រស់ស្អាត​នៅពេល​ហាត់ប្រាណ​នោះ​គឺ​ការ​ញ៉ាំ​ទឹកជា​ទៀងទាត់​។ ចាប់តាំងពី​អ្នក​ត្រូវ​បែកញើស​ច្រើន អ្នកនឹង​ត្រូវការ​ជំនួស​ជាតិ​ទឹក​ដែល​បាត់បង់​នោះ​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាច​ធ្វើទៅ​បានដែរ​។ ការ​ខ្សោះ​ជាតិ​ទឹក អាច​កើតឡើង​បាន​បើសិនជា​អ្នក​មិនបាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់ ហើយ​វា​ក៏​ប៉ះពាល់​ដល់​ស្បែក​ផងដែរ​។ 
 
​ងូតទឹក​ក្រោយពី​ហាត់ប្រាណ​រួច​
 
​បើសិនជា​អ្នក​ចង់​ថែរក្សា​ស្បែក​ឲ្យ​នៅមាន​សុខភាព​ល្អ ចូរ​ចំណាយពេល​ងូតទឹក​ក្រោយពី​ហាត់ប្រាណ​រួច​ដើម្បី​កំចាត់​អស់​នូវ​ធូលី​ដី ញើស និង​ប្រេង​ដែល​ប្រឡាក់​លើ​ស្បែក​។ តាមរយៈ​ការសម្អាត​ស្បែក អ្នកនឹង​អាច​បង្ក​ការ ការ​កក​កើត​ភាព​គគ្រិច ឬ​ធូលី​ដី​កក​ជាប់​រន្ធ​ញើស ដើម្បី​ការពារ​ស្បែក​ស្ងួត​បាន​។ 
 
​ចូរ​ប្រាកដថា អ្នក​បាន​ស្លៀក​សម្លៀកបំពាក់​ការពារ​ដែរ​
 
​គន្លឹះ​មួយ​ផ្សេងទៀត​ដែល​អ្នក​គួរតែ​ពិចារណា​ដែរនោះ​គឺ ការថែរក្សា​ស្បែក​ជាមួយនឹង​ការ​ស្លៀក​សម្លៀកបំពាក់​ការពារ​នៅពេល​ហាត់ប្រាណ​។ ចូរ​ជ្រើសរើស​សម្លៀកបំពាក់​ដែល​ធ្វើឡើង​ដោយ​សាច់​ក្រណាត់​ស្រាល ដែល​ងាយស្រួល​ក្នុងការ​បឺត​ស្រូប​ញើស​ពី​រាងកាយ តែ​មិន​រឹត​ស្បែក​។​
 
​កាត់​ក្រចក​ឲ្យ​ខ្លីៗ​
 
​បើសិនជា​អ្នកត្រូវការ​រត់​កីឡា ឬ​ត្រូវ​រត់​ដើម្បី​កម្តៅ​សាច់ដុំ វា​គឺជា​រឿង​ល្អ​មួយ​ដែល​អ្នកត្រូវកា​ត់​ក្រចកជើង​ឲ្យ​ខ្លីៗ​តាមតែ​អាចធ្វើ​ទៅបាន​។ ចូរ​ចាំ​ថា ក្រចកជើង​អាច​នឹង​ចាក់​ទៅ​ស្រោមជើង​រហូតដល់​ដាច់​ស្បែក​បាន​បើសិនជា​មិនបាន​កាត់​ឲ្យ​ខ្លី​ទេ​។​
 
​មិនត្រូវ​ប្រើប្រាស់​ឧបករណ៍​រួមគ្នា​ឡើយ​
 
​វិធី​មួយ​ផ្សេងទៀត​ក្នុងការ​បង្ការ​ការ​រលា​ក ឬ​ការបង្ក​រោគ​នៅ​ស្បែក​នោះ​គឺ​ចៀសវាង​ការប្រើប្រាស់​ឧបករណ៍​រួមគ្នា​។ កាលណា​អ្នក​ប្រើ​ឧបករណ៍​រួមគ្នា បាក់តេរី ឬ​ការបង្ក​រោគ​ដែល​កើតមាន​មិន​ត្រឹមតែ​រាលដាល​ដល់​អ្នក​បាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com