អត្ថបទពាណិជ្ជកម្ម
ធ្វើដំណើរ​ទៅ​ក្រៅ​ម្ដងៗ ធុញទ្រាន់ និង​ពិបាក​រក​កន្លែង​ចត​មែន​ទេ​? PassApp ជា​ដំណោះស្រាយ​ដ៏​ល្អ​!
30, Aug 2019 , 10:20 am        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​ចំណត តែងតែ​កើតឡើង​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេស​នៅក្នុង​ទីក្រុង​តែម្ដង ក៏​ព្រោះ​តែមាន​មនុស្ស​ជាច្រើន​រស់នៅ ចំណែក​ការធ្វើដំណើរ ក៏មាន​ការកកស្ទះ​ខ្លាំង​។ ជាក់ស្តែង​នៅ​ទីក្រុង​ភ្នំពេញ នៅពេលដែល​ចេញ​ក្រៅ​ម្ដងៗ​ដោយ​ប្រើប្រាស់​យានជំនិះ​ផ្ទាល់ខ្លួន ពិសេស​រថយន្ត​តែម្តង មាន​មនុស្ស​មិនតិច​ទេ ដែល​ធុញទ្រាន់​នឹង​បញ្ហា​ពិបាក​រក​កន្លែង​ចត ដែល​មិន​ប៉ះពាល់​ដែល​លំហូរ​ចរាចរណ៍​នោះ​។
 
​ការស្វែងរក​កន្លែង​សម្រាប់​ចត​យានយន្ត​ឲ្យ​បាន​សមរម្យ និង​ប៉ះពាល់​ដល់​លំហូរ​ចរាចរណ៍  គឺ​កំពុង​ចោត​ឡើងជា​បញ្ហា​របស់​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ ជាពិសេស​គឺ​សម្រាប់​លោកអ្នក​ដែលមាន​រថយន្ត​តែម្តង​។  ទី​ចំណត​ខ្លះ​មាន​ទីធ្លា​តូច ហើយ​ពេលខ្លះ ក៏មាន​យានជំនិះ​ចត​ពេញប្រៀប​ទៅហើយ ដែល​តម្រូវ​ឲ្យ​លោកអ្នក​ទៅរក​ចំណត​ថ្មី រួច​ដើរមក​គោលដៅ​របស់ខ្លួន​វិញ​។ ក្រៅ​តែ​រឿង​កក់​ស្ទះចរាចរណ៍ ចំណត​យានយន្ត ក៏​ជា​រឿង​ដ៏​ស្មុគស្មាញ​លំបាក​របស់​អ្នកប្រើប្រាស់​យានយន្ត​ស្ទើរ​គ្រប់គ្នា​ផង​។ ជាងនេះទៅទៀត ចំណត​ឯកជន​ខ្លះ យក​មានតម្លៃ​ថ្លៃ​គួរសម​ផងដែរ​។​
 
​មូលហេតុ​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន សម្រេច​ជ្រើស​មធ្យោបាយ​ធ្វើដំណើរ​ដោយមាន​អ្នកបើកបរ​ផ្ទាល់​ខ្លួប​ស្រាប់​។ ក្នុងនោះ​យើង​ឃើញថា​ប្រទេស​កម្ពុជា មានការ​ពេញនិយម​ច្រើន ទៅលើ​កម្មវិធី​កក់​ហៅ​ធ្វើដំណើរ​មួយ ដែលមាន​ឈ្មោះថា PassApp ដោយ​ពួកគេ​គ្រាន់តែ​ដំឡើង​កម្មវិធី PassApp នៅលើ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ ហើយ​ចុច​ហៅ​កង់​បី ឬ​យាន្ត​យន្ត​ផ្សេងៗ​របស់ PassApp ២ ទៅ ៣ នាទី​ក្រោយមក នឹងមាន​អ្នក​មក​ទទួល​។ PassApp គឺ​ជាទី​ពេញនិយម​របស់​ប្រជាជន​កម្ពុជា ក៏​ព្រោះតែ PassApp មាន​សេវាកម្ម​រហ័ស និង​មានតម្លៃ​សមរម្យ​ទៀតផង​។​
 
​ជ្រើសរើស​ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ ជាមួយ PassApp លោកអ្នក​មិន​ចាំ​ស្មុគស្មាញ និង​ធុញទ្រាន់ រឿង​ពិបាក​រក​កន្លែង​ចត​យានយន្ត​នោះឡើយ​។ សេវា​លឿន​រហ័ស និង​ងាយស្រួល រីឯ​តម្លៃ​ក៏​សមរម្យ​ទៀតផង​៕
 
 (​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Pass APP
© រក្សាសិទ្ធិដោយ thmeythmey.com