ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កសិករ​ខ្មែរ​ធ្វើ​ស្រូវ​ក្រអូប​ប្រឈម​ការខាតបង់ ក្រោយ​អឺរ៉ុប​រឹតបន្តឹង​ទីផ្សារ​
30, Aug 2019 , 1:39 pm        
រូបភាព
ដោយ: VOA
​ការនាំ​ស្រូវ​ក្រអូប​របស់​កសិករ​ខ្មែរ​ចេញទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​កំពុងតែ​ធ្លាក់ចុះ ដោយសារ​ការដំឡើង​ពន្ធ​របស់​អឺរ៉ុប​។ កាលពីពេល​ថ្មីៗ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឲ្យ​ដឹងថា រយៈពេល​៦​ខែ​ដំបូង បន្ទាប់ពី​មានការ​យកពន្ធ​អង្ករ​កម្ពុជា​ទៅ​អឺរ៉ុប ការនាំ​អង្ករ​កម្ពុជា​ចេញ​បាន​ធ្លាក់ចុះ​ពាក់កណ្តាល បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​គឺ​ចុះមក​ត្រឹម​៩៣.០០០​តោន​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​លើកឡើងថា ការធ្លាក់ចុះ​នេះ​ប៉ះពាល់​ភាគច្រើន​ដល់​ពលរដ្ឋ​ចំនួន​៥០​ម៉ឺន​គ្រួសារ ដែល​ធ្វើ​ស្រូវ​ក្រអូប​។ លោក​ស៊ុន ណារិន​រាយការណ៍​ពី ខេត្តបាត់ដំបង​៕



 

© រក្សាសិទ្ធិដោយ thmeythmey.com