ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
២៥ខេត្ត/រាជធានី
​បច្ចេកវិទ្យា
និស្សិត​៣​នាក់​បង្កើត App «​សិស្ស​ច្បង​» ប្រឹក្សា​យោបល់​ដាក់​អាហារូបករណ៍​ទៅ​ក្រៅប្រទេស​
30, Aug 2019 , 1:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ App ឈ្មោះ «​សិស្ស​ច្បង​» ដែល​កំពុង​បង្កើត​ដោយ​និស្សិត​៣​នាក់ មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ពីរ​នាក់ និង​ម្នាក់ទៀត ជា​និស្សិត​សាកលវិទ្យាល័យ Paragon International University នឹងដាក់​ឲ្យ​ដំណើការ​នៅ​ដើមឆ្នាំ​២០២០​។ និស្សិត​វ័យ​២១​ឆ្នាំ រ៉ានី ពណ្ណ​រុង មកពី RUPP ជា​អ្នក​ផ្តួចផ្តើម​បង្កើត App «​សិស្ស​ច្បង​» នេះ បាន​ឲ្យ​ដឹង​នៅក្នុង​បទ​សម្ភាស​ជាមួយ ThmeyThmey ថា App នេះ គឺ​ប្រមូលផ្តុំ​និស្សិត​ដែល​បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស មក​ធ្វើជា​ទីប្រឹក្សា​ចែករំលែក​បទពិសោធ និង​ផ្តល់ព័ត៌មាន​ទៅកាន់​សិស្ស​និស្សិត ដែលមាន​បំណង​ចង់​ជោគជ័យ​លើ​ការដាក់​អាហារូបករណ៍​សិក្សា​នៅក្រៅ​ប្រទេស​។ App «​សិស្ស​ច្បង​» បណ្តុំ​ព័ត៌មាន​អាហារូបករណ៍ នឹង​ផ្តល់​ភាពងាយស្រួល ហើយ​ជា​វេទិកា​ណាត់ជួប​គ្នា​រវាង​សិស្ស​និស្សិត​ក្នុងស្រុក និង​សិស្ស​និស្សិត​ក្រៅប្រទេស ដើម្បី​ចែករំលែក​បទពិសោធ​គ្នា​។


 
ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាសខ្លី​ខាងក្រោម​នេះ រវាង​កញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​និស្សិត រ៉ានី ពណ្ណ​រុង អ្នក​ផ្តួចផ្តើម​ម្នាក់​ឲ្យ​គម្រោង​បង្កើត App «​សិស្ស​ច្បង​» នេះ​កើតឡើង​៖ 


 
​មុននឹង​សម្រេចចិត្ត​បង្កើត App «​សិស្ស​ច្បង​» នេះ​ឡើង ក្រុមការងារ​របស់ ពណ្ណ​រុង បានធ្វើ​ការស្ទង់មតិ​មួយ រកឃើញថា មាន​សិស្ស​និស្សិត​ជាច្រើន​បានដាក់​អាហារូបករណ៍ ហើយ​បរាជ័យ​ច្រើនលើក​ជាច្រើន​សា​។ និស្សិត ពណ្ណ​រុង បញ្ជាក់ថា ការណ៍​ដែល​និស្សិត​បរាជ័យ​ក្នុង​ការដាក់​អាហារូបករណ៍​នោះ ក៏​អាចមកពី​ពួកគេ​ខ្វះ​អ្នក​ប្រឹក្សា​ជាមួយ បើទោះជា ពេលខ្លះ​ពួកគេ​មាន​សមត្ថភាព​ហើយក៏​ដោយ ប៉ុន្តែ ខ្វះ​ការណែនាំ​បន្ថែម​ពី​សិស្ស​ច្បង​ដែល​បាន​ឆ្លងកាត់​ការដាក់​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស នោះ​ក៏​ជា​ចំណែក​បរាជ័យ​មួយ​ផងដែរ​។ និស្សិត ពណ្ណ​រុង ជឿជាក់ថា App «​សិស្ស​ច្បង​» ក៏​នឹង​ផ្តល់​ភាព​ស្និទ្ធ​សា្ន​ល​រវាង​សិស្ស​និស្សិត​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក អាច​ឲ្យ​ណាត់ជួប​គ្នា ដើម្បី​ចែករំលែក​បទពិសោធ​គ្នា​ការដាក់​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​៕

Tag:
 យុវជន​
  App
  និស្សិត​
  អាហារូបករណ៍​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com