អត្ថបទពាណិជ្ជកម្ម
ម្សៅ​ទឹកដោះគោ​របស់​ក្រុមហ៊ុន​យក្ស​បារាំង បាន​រកឃើញ​សារធាតុចិញ្ចឹម​ពិសេស​ដំបូង​គេ មាន​វត្ថ​មាននៅ​កម្ពុជា​ហើយ​
30, Aug 2019 , 2:35 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖ ម្សៅ​ទឹកដោះគោ សេ​លី​យ៉ា (Celia) គឺជា​ម៉ាក​ផលិតផល​ម្សៅ​ទឹកដោះគោ​ដ៏​ល្បីឈ្មោះ របស់​ប្រទេស​បារាំង ដែលមាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩២៧​មកម្ល៉េះ ទទួលបាន​ការពិនិត្យ​យ៉ាង​ម៉ត់ចត់ ពី​អ្នកជំនាញ​ផ្នែក​អាហា​រូប​ប​ត្ថ​ម្ភ​កុមារ និង​ទទួលស្គាល់​គុណភាព ពី​អង្គការ​សុខភាព​ពិភពលោក​។
 
​ម្សៅ​ទឹកដោះគោ Celia មាន​វត្ត​មា​នៅលើ​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​។ សេ​លី​យ៉ា ត្រូវបាន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ ស្របច្បាប់​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន អង្គរ ដាវ​ណ្ណ មាន​លេខ​បញ្ជី​កា​០៩៩ អបស​/​ឱ​អបស ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​មាតាបិតា ដើម្បី​ផ្តល់ជូន​ឲ្យ​កូនៗ របស់​ពួកគាត់​មាន​សុខ​ភាពល្អ និង​ឆ្លាត​វៃ​។  


 
​តំណាង​ក្រុមហ៊ុន អង្គរ ដាវ​ណ្ណ លោក មាស ច​ន្ទ័​អេ​រី​វណ្ណ បានបញ្ជាក់​ឲ្យ​ដឹងថា​៖«​ចាប់​តាំងតែ​ពី​បាន​នាំ​ចូលមក​ម្សៅ​ទឹកដោះគោ Celia ដែលជា​ផលិតផល​របស់​បារាំង​នេះ ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដោយ​ប្រើ​បាន​សម្រាប់​កុមារ​គ្រប់​វ័យ ដោយសារតែ​វា​បាន​ជួយ​ឲ្យ​កុមារ​មាន​សុខ​ភាពល្អ​មាំមួន និង​ប្រាជ្ញា​វៀងវៃ​»​។​
 
​ផលិតផល​ម្សៅ​ទឹកដោះគោ​នេះ ផលិតឡើង​ដោយ​រោងចក្រ​ដ៏​ធំ​មួយ ខាង​ផ្នែក​ចំនីអាហារ នៅ​ប្រទេស​បារាំង ដែលមាន​ឈ្មោះថា Lactalis International ហើយ​អ្វីដែល​ពិសេស​នោះ គឺ​ទឹកដោះគោ Celia ជា​ផលិតផល​ដំបូង​គេ​មាន​សារធាតុ Probiotic Promaternum ផ្តាច់មុខ ដែលជា​សារធាតុ​ពិសេស​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កុមារ​។​


 
​ម្សៅ​ទឹកដោះគោ Celia មាន​លក្ខណៈពិសេស​ដូចជា​៖ 
 
* ជា​ផលិតផល​របស់​ប្រទេស​បារាំង​១០០%
* មាន​សារធាតុ Probiotic Promaternum ជួយ​សំរួល​ប្រព័ន្ធ​រំលាយ​អាហារ​
* មាន​សារធាតុ Iron & Fer ជួយ​ដល់​ការ​លូត​កំពស់​
* មាន​សារធាតុ ARA/DHA ជួយ​ការអភិវឌ្ឍន៍​ខួរក្បាល​
* មាន​សារធាតុ 13 mineral and Vitamins ជួយ​ការពារ​សារពាង្គកាយ​ប្រឆាំងនឹង​មេរោគ​
 
​ជាមួយគ្នានេះ តំណាង​ក្រុមហ៊ុន​ដែល​នាំចូល និង​ចែកចាយ​ផ្តាច់មុខ ផលិតផល​ម្សៅ​ទឹកដោះគោ Celia ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អតិថិជន​ទាំងអស់ ដែល​បាន​គាំទ្រ និង​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​នេះ ហើយ​សង្ឃឹម​ជឿជាក់ថា អតិថិជន​ទាំងអស់ នៅតែ​បន្ត​គាំទ្រ​ត​ទៅមុខទៀត​។ 
 
​ទំនាក់ទំនង​៖ ក្រុមហ៊ុន អង្គរ ដាវ​ណ្ណ លេខ​ទូរស័ព្ទ 092 128 356៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 FN
© រក្សាសិទ្ធិដោយ thmeythmey.com