អត្ថបទពាណិជ្ជកម្ម
៥​ចំណុច​នៃ​ស្មា​ត​ហ្វូ​ន OPPO Reno Series ដែល​អ្នក​គួរ​យល់ដឹង មុនពេល​សម្រេចចិត្ត​ប្រើប្រាស់​
30, Aug 2019 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​អ្នក​ពុំទាន់​ចាប់​កាន់​ទូរស័ព្ទ OPPO Reno Series នៅក្នុង​ដៃ ហើយ​ស្ទាក់ស្ទើរ​ក្នុងការ​សម្រេចចិត្ត ថា​គួរតែ​«​ប្រើ ឬ មិន​ប្រើ​» អាច​សិក្សា​ស្វែងយល់​លម្អិត ពី​លក្ខណៈពិសេស របស់​ស្មា​ត​ហ្វូ​ន OPPO Reno Series​បាន​។
 


​ខាងក្រោម​នេះ​ជា​លក្ខណៈពិសេស​ទាំង ៥​ចំណុច​នេះ របស់​ស្មា​ត​ហ្វូ​ន OPPO Reno Series៖ 

១. OPPO Reno Series គឺជា​ស្មា​ត​ហ្វូ​ន​តំណាង​ឲ្យ​ការតស៊ូ និង​ភាព​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់​
 
OPPO Reno ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ស្រស់ស្អាត ទាក់ទាញ បែប​ថ្លៃថ្នូរ ជាមួយនឹង​អេក្រង់​លាត​ពេញ 6.6 inch មាន​កញ្ចក់​ការពារ ទូរស័ព្ទ Corning Gorilla Glass 6​។ វា​មាន​បំពាក់​មុខងារ​ស្កេ​ន​ក្រយៅដៃ លើ​អេក្រង់​ជំនា​ន់ទី​2.0 (​ដោះ​សោបាន​កាន់តែ​លឿន​ចំណាយពេល​ត្រឹមតែ 0.35 វិនាទី​) ប្រើប្រាស់​បន្ទះ​ឈី​ប Qualcomm Snapdragon និង​ប្រតិបត្តិការ​ដោយ Android 9.0​។ សម្រាប់ OPPO Reno ធម្មតា​មាន Ram 6GB និង Rom 256GB ។ ចំណែកឯ Reno 10x Hybrid Zoom (​មាន​បង្កប់​កាមេរ៉ា 60X Digital Zoom) មាន Ram 8GB និង Rom 256GB​។ 

២. ស្មា​ត​ហ្វូ​ន OPPO Reno Series បំពាក់​កាមេរ៉ា​ក្រោយ Zoom បាន​ប្រវែង​វែង និង​មាន​សមត្ថភាព​ផ្តិត​យក​រូបភាព និង​វីដេអូ ពេលយប់​បាន​យ៉ាង​ល្អ​
 
​កាមេរ៉ា​ក្រោយ​របស់ OPPO Reno ស៊េរី បំពាក់​មកជា​មួយ​សិន​ស័​រ កាមេរ៉ា​កំពូល​របស់​ក្រុមហ៊ុន Sony IMX 586 (48MP Ultra Clear Main Camera) អម​មកជា​មួយ​បច្ចេកវិទ្យា​កាត់បន្ថយ​គ្រាប់ Noise (​ចំណុច​អុច​តូចៗ​) និង​បច្ចេកវិទ្យា HDR​។ ជាមួយ​មុខងារ Ultra Night Mode 2.0 របស់​វា អាចជួយ​ឲ្យ​អ្នក​ថតរូប​ភាព​ពេលយប់​បាន​យ៉ាង​ល្អ ទាំង​រូបភាព​សន្លឹក និង​វីដេអូ​។ នៅពេលដែល​ថត​វីដេអូ​វិញ វា​អាច​ចាប់បាន​យ៉ាងច្បាស់​ល្អ និង​មាន​កម្មវិធី​ទប់​លំនឹង បើទោះបីជា​យើង​ដើរ​ថត ស្ថិតក្នុង​សភាព​រង្គើ​ខ្លាំង​យ៉ាងណា ក៏​បច្ចេកវិទ្យា​ទប់​លំនឹង OIS នៅតែ​ធ្វើ​ឲ្យ​វីដេអូ​ដែល​បាន​ថត​ចេញមក កាន់​តែមាន​លំនឹង​ល្អ និង​ច្បាស់​។ 
 
៣. OPPO Reno Series មាន​បំពាក់​កាមេរ៉ា​មុខ បង្កប់ខ្លួន បែប Classis  
 
​កាមេរ៉ា​មុខ​បង្កប់ខ្លួន​របស់ OPPO Reno Series អាច​ប្រើប្រាស់​បាន​ចំនួន 200,000​ដង ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​លិ​ប​ចូល​យ៉ាង​រហ័ស ដោយ​ស្វ័យប្រវត្តិ នៅពេលដែល​ធ្លាក់​ម្តងៗ​។ លោកអ្នក​អាច​រីករាយ នឹង​ការថតរូប​ស៊ែ​ល​ហ្វី​ឥត​សំចៃ​ដៃ តាម​ចំណង់​ចំណូលចិត្ត ជាមួយនឹង​កាមេរ៉ា​មុខ 16MP បំពាក់​នូវ​បច្ចេកវិទ្យា AI Beauty 2.1 ដែល​ជួយ​ឲ្យ​រូបភាព​របស់លោក​អ្នក ស្រស់ស្អាត​បែប​ធម្មជាតិ ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់ កម្មវិធី Edit ផ្សេងៗ​ឡើយ​។ 
 
៤. OPPO Reno ស៊េរី មាន​កម្លាំង​ថ្ម​ធំ​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​ពេញ​មួយថ្ងៃ​
 
​ជាមួយ OPPO Reno លោកអ្នក​ប្រាកដជា​រីករាយ ក្នុងការ​បំពេញមុខ​ជំនួញ ថតរូប​ភាព ឬ​វីដេអូ សម្រាប់​ទុកជា​ឯកសារ និង​អនុស្សាវរីយ៍​ផ្សេងៗ ឬ​មើល​ខ្សែភាពយន្ត ឬក៏​លេង​ហ្គេម​កម្សាន្ត ដោយ​ពុំ​ចាំបាច់​បារម្ភ​រឿង​អស់​ថ្ម និង​ស្ពាយ Power Bank តាម​ខ្លួន​នាំ​តែ​ហត់​នោះទេ​។ OPPO Reno ធម្មតា មាន​កម្លាំង​ថាមពល​ថ្ម 3765mAh និង OPPO Reno 10X Hybrid Zoom (​ដែលមាន​បង្កប់​កាមេរ៉ា 60X Digital Zoom) គឺមាន​ថាមពល​ថ្ម 4065mAh ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0​។ 
 
៥. ពណ៌​ស្អាត ទាក់ទាញ មាន​ច្រើន​ជម្រើស អាចបំពេញ​តម្រូវការ​អ្នកប្រើប្រាស់​គ្រប់​វ័យ​
 
OPPO Reno ធម្មតា មាន​៣​ពណ៌ គឺ Sunset Rose, ពណ៌ Jet Black និង ពណ៌ Ocean Green ចំណែកឯ OPPO Reno 10xZoom មានតែ​ពណ៌ Jet Black និង ពណ៌ Ocean Green​។​
​សរុបមក លោកអ្នក​អាច​សម្រេចចិត្ត ជ្រើសរើស​ស្មា​ត​ហ្វូ​ន OPPO Reno ស៊េរី ណាមួយ​ក៏បាន តាម​ចំណង់​ចំណូលចិត្ត និង​កញ្ចប់​ថវិកា​របស់​លោកអ្នក បាន​ម៉ា​ពេញចិត្ត​តែម្តង​៕ 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com