អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន ៣​ទៀត​ដើម្បី​វិនិយោគ​លើ​សេវាកម្ម​សុខាភិបាល និង​គ្រប់គ្រង​អាជីវកម្ម​
30, Aug 2019 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖ ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ម​.​ក នៅ​រសៀល​ថ្ងៃ​២៩ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ជាមួយ​ក្រុមហ៊ុន ៣​បន្ថែមទៀត គឺ​ក្រុមហ៊ុន ម៉េ​កស៍ អាយ​ខន ម​.​ក​, ក្រុមហ៊ុន អូ​រ៉ូ​រ៉ា ឃែ​ភី​ថ​ល ម​.​ក និង​ក្រុមហ៊ុន ហ្វួ​រ​មី រ៉ូ​សហ្ស ម​.​ក សម្រាប់​ការវិនិយោគ​រួមគ្នា​លើ​សេវាកម្ម​សុខាភិបាល និង​សេវាកម្ម​គ្រប់គ្រង​អាជីវកម្ម​។ ទំហំ​វិនិយោគ​រួម​ដែល​បាន​ចុះហត្ថលេខា មាន​ចំនួន ៥.៦​លាន​ដុល្លា​សហរដ្ឋអាមេរិក​។​
 
​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​ដោយឡែក​ពីគ្នា រវាង​លោកស្រី សែ លី​លី ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ម​.​ក ជាមួយ​លោកស្រី អ៊ិន ថៃ​រ៉ូ​ហ្សា​លីន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ម៉េ​កស៍ អាយ​ខន ម​.​ក​, លោកស្រី​វេជ្ជបណ្ឌិត ឃួន លីដា ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អូ​រ៉ូ​រ៉ា ឃែ​ភី​ថ​ល ម​.​ក និង​លោក វ៉ាន ច័ន្ទ​ដា​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ហ្វួ​រ​មី រ៉ូ​សហ្ស ម​.​ក នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភោគី​ត្រា​។​


 
​លោក Rory Cox នាយក​វិនិយោគ​នៃ​ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ បានឱ្យដឹងថា ការបណ្តាក់ទុន​រួមគ្នា​នេះ គឺ​ដើម្បី​ផ្តល់ឱ្យ​ប្រទេស​កម្ពុជា​នូវ​គោលដៅ​មួយ ធ្វើឱ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ភាពទាន់សម័យ​។ លោក Rory Cox បន្ថែមថា​៖«​យើង​រីករាយ ក្នុងការ​បង្កើត​ទំនាក់ទំនង​សហប្រតិបត្តិការ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ដើម្បី​ធានាបាន​នូវ​ភាពជោគជ័យ នៃ​គម្រោង​ដ៏​ធំ​របស់​យើង គឺ​ទីក្រុង អៃ​ស៊ី​ធី​»​។​
 
​លោកស្រី Lorencia Kumalasari នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ម៉េ​កស៍ អាយ​ខន បាន​លើកឡើងថា ក្រុមហ៊ុន ម៉េ​កស៍ អាយ​ខន ជា​ក្រុមហ៊ុនមេ​ដែល​បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព​ន្ធ័​ពីរ ក្នុង​ការផ្តល់​សេវាកម្ម​ផ្នែក​ទន្តសាស្ត្រ និង​រោគ​សើ​ស្បែក ដោយ​គោរព​តាម​បទដ្ឋាន ISO ត្រឹមត្រូវ​។ នៅក្នុង​ឆ្នាំ​ខាងមុខនេះ ក្រុមហ៊ុន​គ្រោង នឹង​បើក​សាខា Jordan Petra Dental Clinic ចំនួន ៤​បន្ថែមទៀត ដែល​អាចធ្វើ​អតិថិជន​មានឱកាស​ទទួល​បានកា​រ​ព្យាបាល​ប្រកបដោយ​វិជ្ជាជីវៈ ដោយ​វេជ្ជបណ្ឌិត​ដែលមាន​បទពិសោធន៍ និង​ក្នុងតម្លៃ​សមរម្យ​។​


 
​លោក​វេជ្ជបណ្ឌិត វ៉ាន សុខ​ជា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អូ​រ៉ូ​រ៉ា ឃែ​ភី​ថ​ល បាន​លើកឡើងថា ក្រុមហ៊ុន អូ​រ៉ូ​រ៉ា ឃែ​ភី​ថ​ល ជា​ក្រុមហ៊ុនមេ ដែល​បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ពីរ​គឺ ក្រុមហ៊ុន Maxicare Pedaitric Clinic និង ក្រុមហ៊ុន Bright Mind ដែលមាន​ក្រុមគ្រូពេទ្យ មាន​ជំនាញ​ច្បាស់លាស់​បញ្ចប់​ការសិក្សា​មកពី​ប្រទេស​បារាំង អូស្ត្រាលី និង​កូរ៉េ​។ ក្រុមហ៊ុន Bright Mind ផ្តោតលើ​ការពិនិត្យ​ព្យាបាល​កុមារ ជួប​បញ្ហា​ជំងឺ Autism ដោយ​ក្រុម​ជំនាញ​ជា​ជនជាតិ​បរទេស​។ ចំពោះ​គ្លីនិក Maxicare Pediatric វិញ​មាន​បម្រើ​សេវាកម្ម ២៤​ម៉ោង ក្នុង​១​ថ្ងៃ ដល់​អតិថិជន​ផងដែរ​។ ក្រុមហ៊ុន អូ​រ៉ូ​រ៉ា ឃែ​ភី​ថ​ល ក៏បាន​សម្រេចចិត្ត​ចូលរួម​ជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​ផ្តល់​សេវាកម្ម​ថែទាំ​សុខភាព ដល់​អ្នក​រស់នៅក្នុង​ទីក្រុង អៃ ស៊ី​ធី ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ​ផងដែរ​។​


 
​លោក លីវ បូ​នី​តូ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ហ្វួ​រ​មី រ៉ូ​សហ្ស បានលើកឡើង​ដែរ​ថា ដោយបាន​មើលឃើញ​នូវ​កំណើនសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​លំហូរ​ចូល​ជា​វិជ្ជមាន នៃ​វិនិយោគិន​ពី​ក្រៅប្រទេស មក​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន ហ្វួ​រ​មី រ៉ូ​សហ្ស បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ក្នុង​ការផ្តល់​សេវាកម្ម​សវនកម្ម គណនេយ្យ និង​ពន្ធដារ ដល់​សហគ្រាស ដែល​នឹងមាន​វត្តមាន​ក្នុង​ទីក្រុង​ដ៏​មាន​សក្តានុពល​មួយ​នេះ និង​ដើម្បី​ជួយ​សហគ្រាស​គ្រប់គ្រង​ហិរញ្ញវត្ថុ ប្រកបដោយ​តម្លាភាព​។ ក្រុមហ៊ុន ក៏​ជា Xero Gold Partner ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ Xero Accounting Software គឺជា​កម្មវិធី​គណនេយ្យ ដែល​កំពុង​ទទួលបាន​ចំណែក​ទីផ្សារ​ធំៗ​នៅ​បរទេស និង​ទទួលបាន​កា​ចាប់អារម្មណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​សូម​បញ្ជាក់ដែរថា ភាពជា​ដៃគូ​បែបនេះ នឹង​ជំរុញឱ្យមាន​រលក​សហ​ការ​ជា​ដៃគូ លក្ខណៈ​អន្តរជាតិ​បន្ថែមទៀត ក៏ដូចជា​ស្រូប​ទាញ​គម្រោង​អភិវឌ្ឍន៍ វិស័យ​អចលនទ្រព្យ​លំដាប់​ពិភពលោក មក​ទីផ្សារ​កម្ពុជា​ផងដែរ​។ ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ម​.​ក គ្រោង​រៀបចំ​ឲ្យ​មានការ​ចូលរួម​បណ្តាក់ទុន ជា​បន្តបន្ទាប់​ទៀត​នៅ​ឆ្នាំនេះ​ផងដែរ​៕






















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com