ONE Championship
កីឡាជាតិ
ជាតិ
រិ​ន សា​រ័ត្ន ប្រាប់​កីឡាករ​គុន​ចម្រុះ​អន្តរជាតិ ២​រូប ដែល​រូបគេ​ចូលចិត្ត​
31, Aug 2019 , 7:59 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​
​អ្នកលេង​គុន​ចម្រុះ​កម្ពុជា​នៅ​ក្លិប Cambodian Top Team  រិ​ន សា​រ័ត្ន  បាន​បង្ហើប​ពី​កីឡាករ​គុន​ចម្រុះ ២ រូប​ដែល​ខ្លួន​ចូលចិត្ត​និង រៀនសូត្រ​តាម​។ កីឡាករ​ពីររូប​ដែល សា​រ័ត្ន ពេញចិត្ត គឺ Martin Nguyen ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight World Champion បច្ចុប្បន្ន និង ជើង​ខ្លាំង​វ័យក្មេង​សញ្ជាតិ​ហ្វីលីពីន​វ័យ​២៣​ឆ្នាំ Danny Kingad ។


 
​កីឡាករ​កម្ពុជា​វ័យ ២៥ ឆ្នាំ​បាន​ថ្លែង​ដូច្នេះ​៖« ខ្ញុំ​ពេញចិត្ត​កីឡាករ​គុន​ចម្រុះ​ហ្វីលីពីន Danny Kingad ព្រោះ​គាត់​មាន​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​រហ័ស ពូកែ​ក្បាច់​ដៃ​។ ដៃគូ​ដែល​ជួប​គាត់ ពិបាក​យកឈ្នះ​គាត់​ណាស់​។ ក្នុងនោះ​ក្បាច់​ឃ្លេ​របស់ Kingad  ក៏​មិន​ណ​យ​ដែរ​»​។ ជើង​ខ្លាំង Danny Kingad ពិតជា​មិនធម្មតា​ទេ ឈ្នះ​រហូតដល់ ១១ ដង​ក្នុងការ​ប្រឡូក​លើស​ង្វៀន​គុន​ចម្រុះ ១២​លើក ហើយ ៦​ប្រកួត​ចុងក្រោយ​នៅ​សង្វៀន ONE គឺ ឈ្នះ​រហូត​។ ជើង​ខ្លាំង​វ័យក្មេង Kingad នឹង​តតាំង​ជាមួយ វីរបុរស​គុន​ចម្រុះ​អាមេរិក Demetrious Johnson នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix Championship នៅ​សង្វៀន ONE: Century នា​ខែតុលា​ខាងមុខ​នៅ​ប្រទេស​ជប៉ុន​។ 


 
​វីដេអូ Danny Kingad បំបាក់ Reece McLaren នា​ប្រកួត​ចុងក្រោយ​៖
 
 
​ចំណែក ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក​កូនកាត់​វៀត​ណា​ម​-​អូស្ត្រាលី Martin Nguyen ក៏​ស្ថិតនៅក្នុង​ក្រអៅបេះដូង​របស់ រិ​ន សា​រ័ត្ន ដែរ​តាមរយៈ​ការប្រកួត និង ឡើង​ការពារ​ខ្សែក្រវាត់​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​។ កូនសិស្សលោក ហ៊ុន ច័ន្ទ​រាជ្យ គូសបញ្ជាក់ថា​៖«​ក្បាច់​វ៉ៃ និង ការការពារ​របស់ Martin  ពិតជា​ល្អ​ណាស់​។ គាត់​មើលទៅ​ដូច​មានការ​រៀបចំ​បានល្អ​ណាស់​ពេល​ជួប​កីឡាករ​ណាក៏ដោយ​។ Martin មាន​កម្លាំង​ស៊ុ​ហ្វ​ល្អ បូកផ្សំ​នឹង​ភាព​រហ័ស​ដូច​កីឡាករ​ហ្វីលីពីន​ដែរ ហើយ​ពេល​ចូលចាប់ ឬ ចូល​វ៉ៃ គឺ ច្បាស់ៗ​។ មួយទៀត គាត់​ពូកែ​បញ្ឆោត​គូប្រកួត​ឆ្វេង​ស្ដាំ និង ហក់​ចូល​ល្អ​ពេល​ដៃគូ​ភ្លាត់​។ ហើយ​បើ​មានឱកាស​វ៉ៃ​ក្នុង​ជំហរ​ដេក​ក៏​ធ្វើបាន​ល្អ​ដែរ​»​។ អ្នកលេង​គុន​ចម្រុះ​វ័យ​៣០​ឆ្នាំ Martin Nguyen កំពុងកាន់​ខ្សែក្រវាត់​ចំនួន​២ របស់​ស្ថាប័ន​កម្រិត​ពិភពលោក ONE​។ Martin នៅតែ​អាច​ការពារ​ខ្សែក្រវាត់​របស់ខ្លួន បន្ទាប់ពី​វ៉ៃ​កីឡាករ​សញ្ជាតិ​ជប៉ុន Koyomi Matsushima ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២ កាល​ដើមខែ​សីហា​នេះ​។ ដោយសារ​មាន​ស្នៀត​ល្អៗ​បែបនេះ​ទើប​ឲ្យ រិ​ន សា​រ័ត្ន សរសើរ​មិន​ដាច់​ពី​មាត់ និង ទទួលស្គាល់ថា​ខ្លួន​បាន​ទស្សនា​ជា​ហូរហែ និង រៀនសូត្រ​ពី​ពួកគេ​ទាំងពីរ​ចំពោះ​ក្បាច់​ប្រកួត​ដ៏​អស្ចារ្យ​។ 
 
​វីដេអូ Martin Nguyen ឡើង​ការពារ​ខ្សែក្រវាត់  Koyomi Matsushima
 
 
​គួរ​ដឹងថា រិ​ន សា​រ័ត្ន ចូល​ហ្វឹក​ហាត់គុន​ចម្រុះ តាំងពី​ឆ្នាំ ២០១៣ ពេល​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន និង MyTV រៀបចំ​ការប្រកួត​ជើងឯក​គុន​ចម្រុះ​ឬ​វ៉ៃ​ដាក់​ទ្រុង​លើកដំបូង ដោយមាន​គ្រូបង្វឹក​រហូតដល់ ៦ នាក់​ផ្សេងគ្នា​ដូចជា គុន​ខ្មែរ យូ​ដូ ចំបាប់ និង គុន​ចម្រុះ​ជាដើម​។ 
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់ ពីស​ង្វៀន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី ៦ ខែ កញ្ញា ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ចាប់ពី​ម៉ោង​៥:៣០ ល្ងាច​តទៅ​https://www.facebook.com/ONEChampionship/, ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕ 
 


© រក្សាសិទ្ធិដោយ thmeythmey.com