ជាតិ
ពីនេះ ពីនោះ
ប្រើ​ខុសគ្នា​បែបណា​រវាង​ពាក្យ «​ធន ធន់ និង ធុន​»?
02, Sep 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​ធន​,​ធន់ និង​ធុន​» ជា​សទិសសូរ​(​ពាក្យ​ខុសគ្នា តែមាន​សូរ​ស្រដៀង​គ្នា ឬ​ដូចគ្នា​)​។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ន័យ​ខុសគ្នា​នៃ​ពាក្យ​ទាំងបី​នេះ​។


 
«​ធន​» ជា​នាមសព្ទ សម្រាប់​ប្រើ​ជាមួយ​ពាក្យ «​ធាន​» សម្គាល់​លើ​ទ្រព្យសម្បត្តិ ធនធាន​។ ធនធានធម្មជាតិ​, ធនធាន​រ៉ែ ។​ល​។ រីឯ «​ធន់​» ជា​កិរិយាសព្ទ មានន័យថា ទ្រាំ អត់ធ្មត់​, ស៊ូ​។ 
 
​ធន់ជំងឺ​, ធន់ក្តៅ​, ធន់ត្រជាក់​, គាត់​ប្រើ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់​ណាស់ ខ្ញុំ​មិនអាច​ធន់​នឹង​ការងារ​នោះបានទេ​។  
 
​ចំណែកឯ​«​ធុន​»​វិញ  មានន័យថា ជា​ពាក្យ​ផ្សំគ្នា​ដែលមាន​កំណើត​ជាមួយគ្នា​។ ដូចជា ចាន​មួយ​ធុន កែវ​មួយ​ធុន​។​ល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com