កីឡាជាតិ
ជាតិ
តេ​ក្វាន់​ដូ ITF ពិភពលោក​៖ កម្ពុជា​បាន​មេដាយ​សំរឹទ្ធ​២​ទៀតហើយ​
30, Aug 2019 , 10:27 pm        
រូបភាព
ប៊ុលហ្គារី៖ នៅ​ថ្ងៃទី​៣០ ខែសីហា នេះ អត្ត​ព​លិ​ក​តេ​ក្វាន់ដូ ITF កម្ពុជា ទទួលបាន​មេដាយ​សំរឹទ្ធ​ចំនួន​២ ដែល​ក្នុងនោះ​លើ​វិញ្ញាសា​សំដែង​ជា​ក្រុម និង​វិញ្ញាសា​បំបែក​ក្តា​រវ័យ​ចំណាស់ ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​ពិភពលោក Taekwondo ITF World Champion នៅ​ក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី​។​



អត្ថបទទាក់ទង


​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​សំដែង​ជា​ក្រុម​សម្រេចបាន​ដោយ​កីឡាករ​ថ្នាល បួន​ចាន់ ថា​រ៉ាត់​, សុភ័ក្ត្រ ចន្ទ​ឧ​ត្ត​ម​, ម៉េ​ត សុខ​មាន និង វឿ​ង វណ្ណៈ​។ រីឯ​មេដាយ​សំរឹទ្ធ​មួយទៀត រកបាន​ដោយ​កីឡាករ ហ៊ឹម រី​ដា លើ​វិញ្ញាសា​បំបែក​ក្តារ (​វ័យ​ចំណាស់​)​។​

​សរុប​មកទល់ពេលនេះ កម្ពុជា​ឈ្នះ​មេដាយមាស​១ ប្រាក់​២ និង​សំរឹទ្ធ​២​។​

​សារព័ត៌មាន​ថ្មីៗ នឹង​ផ្តល់ព័ត៌មាន​លំអិត​បន្តបន្ទាប់​ទៀត​



Tag:
 តេ​ក្វាន់​ដូ ITF
  ប៉ាល់ ជីវ័ន​
  World Taekwon-do ITF Championship
© រក្សាសិទ្ធិដោយ thmeythmey.com