ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! មូលហេតុ​អ្វីខ្លះ​ដែល​អ្នក​មិនគួរ​ទទួលទាន “​ទឹក​ត្រជាក់​” ?
31, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការទទួល​ទាន​ទឹក​ត្រជាក់ ឬ​ទឹកកក​អាចជួយ​ផ្ដល់នូវ​អារម្មណ៍​ស្រស់ស្រាយ​បាន​ឆាប់រហ័ស ជាពិសេស​នៅពេល​ស្ថិតក្រោម​អាកាសធាតុ​ក្ដៅ​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា​ការ​ទទួលទាន​ទឹក​ត្រជាក់​អាច​នឹង​បង្ក​គ្រោះថ្នាក់​អ្វី​ចំពោះ​សុខភាព​ឬទេ​? ទោះជា​យ៉ាងណា ទឹក​ត្រជាក់​មិនបាន​ផ្ដល់​អត្ថប្រយោជន​ល្អ​អ្វី​ចំពោះ​សុខភាព​ឡើយ ប៉ុន្តែ​ទឹក​ក្តៅ​ឧណ្ហៗ​ទៅវិញ​ទេ​ដែលជា​ប្រភេទ​នៃ​សារធាតុ​រាវ​អាច​ផ្ដល់នូវ​ផល​ប្រសើរ​ជាច្រើន​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​មួយចំនួន​ដែល​អ្នក​មិនគួរ​ទទួលទាន​ទឹក​ត្រជាក់ ៖
 
១. ពិបាក​រំលាយ​អាហារ​
 
​ការទទួល​ទាន​ទឹក​ត្រជាក់ ឬ​ទឹកកក​អាច​បង្អាក់​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​ដោយសារតែ​សរសៃឈាម​នឹង​ប្រែ​ជារួម​តូច​។ ជា​លទ្ធផល​អ្នកនឹង​ជួបប្រទះ​នូវ​បញ្ហា​ពាក់ព័ន្ធ​ការរំលាយ​អាហារ​។ លើសពីនេះទៅទៀត​រាងកាយ​ក៏​មិន​ទទួលបាន​សារធាតុចិញ្ចឹម​ផ្សេងៗ​បាន​ពេញលេញ​ផងដែរ​ក៏​ព្រោះ​អាហារ​មិនត្រូវ​បាន​រំលាយ​ត្រឹមត្រូវ​។​
 
២. ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចុះខ្សោយ​
 
​ការទទួល​ទាន​ទឹក​ត្រជាក់​ក្រោយ​អាហារ​បង្កើត​ជាតិ​រំអិល​ច្រើន​លើស​ក្នុង​រាងកាយ​ជាហេតុ​នាំអោយ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ ជា​លទ្ធផល​អ្នកនឹង​ងាយ​ឆ្លង​ជំងឺ​នានា​គួរអោយ​ព្រួយបារម្ភ​ចាប់ពី​អាកា​រៈហៀរ​សំបោរ​ធម្មតា​វិវត្តន៍​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​។​
 
៣. ជះឥទ្ធិពល​កាន់តែ​អាក្រក់​លើ​បញ្ហា​សុខភាព​ដែលមាន​ស្រាប់​
 
​ទឹក​ត្រជាក់​អាចធ្វើអោយ​រោគសញ្ញា​នៃ​ជំងឺហឺត​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ចំពោះ​កុមារ ខណៈដែល​វា​បង្កើន​ទឹករំអិល ឬ​សំបោរ​។ ការទទួល​ទាន​ទឹកកក ឬ​ទឹក​ត្រជាក់​ក៏​អាច​បង្កើន​អាកា​រៈ​ឈឺក្បាល​ប្រកាំង​គួរអោយកត់សម្គាល់​ផងដែរ​។​
 
៤. អត្រា​នៃ​ចង្វាក់បេះដូង​ដើរ​យឺត​
 
​ទឹក​ត្រជាក់​រំញោច​សរសៃប្រសាទ vagus ដែល​បង្កើតបានជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​សរសៃប្រសាទ​ស្វយ័ត​របស់​រាងកាយ​។ ហើយ​សីតុណ្ហភាព​ទាប​នៃ​ទឹក​ដើរតួនាទី​ជំរុញ​សរសៃប្រសាទ vagus ដែល​បន្ថយ​អត្រា​នៃ​ចង្វាក់បេះដូង​។​

៦. ឆាប់​អស់​ថាមពល​
 
​នោះ​ក៏​ព្រោះតែ​រាងកាយ​ព្យាយាម​ប្រើប្រាស់​ថាមពល​លើសពី​ធម្មតា​ដើម្បី​កម្ដៅ​ទឹក​ត្រជាក់​ដែល​អ្នក​បាន​ទទួលទាន​អោយ​ប្រែ​ជាមាន​សីតុណ្ហភាព​មធ្យម​សមស្រប​នឹង​តម្រូវការ​នៃ​រាងកាយ​វិញ​។ ដូច្នេះ​ប្រសិនបើ​មិន​ចង់​មាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង​ទេនោះ អ្នក​មិនគួរ​ទទួលទាន​ទឹកកក ឬ​ទឹក​ត្រជាក់​ឡើយ​។​
 
៧. ហានិភ័យ​នៃ​បញ្ហា​ឈឺបំពង់ក​
 
​ការទទួល​ទាន​ទឹក​ត្រជាក់​ងាយ​នឹង​បង្កើន​ហានិភ័យ​នៃ​ប​ញ្ហ​ឈឺបំពង់ក​ណាស់​។ ទឹក​ត្រជាក់​អាច​បង្ក​ឱ្យ​ប្រព័ន្ធ​ផ្លូវដង្ហើម​កកស្ទះ​ដោយសារ​ការកកើត​ច្រើនឡើង​នៃ​ស្លេស​។ នៅពេល​ស្រទាប់​ការពារ​ផ្លូវដង្ហើម​ជួប​បញ្ហា​នោះ​ប្រាកដជា​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេងៗ​ដែល​បង្កើន​ហានិភ័យ​នៃ​ការឈឺ​បំពង​ក​គួរឱ្យកត់សម្គាល់​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com