ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីដែល​អាចជួយ​ខ្លួនឯងបាន​បើសិនជា​អ្នក​កំពុងតែ​ពុល​ចំណីអាហារ​
01, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នកមាន​បញ្ហា​ពុល​អាហារ ជាពិសេស​ក្នុងពេល​មាន​ផ្ទៃពោះ​ទៀត​នោះ យក​ល្អ​គួរតែ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​លឿន​។


 
​យ៉ាងណាមិញ មាន​ដំបូន្មាន​មួយចំនួន​ដែល​អ្នក​គួរតែ​ធ្វើតាម​ដែរ​នៅពេល​ដឹងថា​ខ្លួនឯង​ពុល​ចំណី​ហើយ ដូចជា​៖
 
•​ ​ចូរ​យល់ថា​អាកា​រៈ​នៃ​ជំងឺឆ្លង​ដោយ​អាហារ​អាចមាន​លក្ខណៈ​ដូច​ជំងឺ​ផ្តាសាយ​ដែរ ដូចជា ក្អួត ចង្អោរ រាករូស និង​ក្តៅខ្លួន​
•​ ​ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាមៗ​បើសិនជា​អ្នកមាន​អាកា​រៈ​ជំងឺ​នេះ​។ ចូរ​ធ្វើ​ទៅតាម​ការព្យាបាល​គ្រប់យ៉ាង​ដែល​គ្រូពេទ្យ​បាន​ណែនាំ​
•​ ​ចូរ​ខ្ចប់​អាហារ​ដែល​អ្នក​បាន​ញ៉ាំ​នោះ ហើយ​ដាក់​សញ្ញា​សម្គាល់ថា ខូច​ហើយ ឬ​មាន​គ្រោះថ្នាក់ ទើប​មិនអាច​ឲ្យ​អ្នក​ក្រោយ​ញ៉ាំ​ទៀត​មាន​អាកា​រៈ​ដូចគ្នា​
•​ ​ចូរ​រក្សាទុក​កំប៉ុង ឬ​ក្រដាស​ខ្ចប់​អាហារ​ដែល​អ្នក​សម្គាល់​ដឹងថា វា​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ ឬ​ពុល​។ ចូរ​សរសេរ​វា​ទៅក្នុង​តារាង​អាហារ​ដែល​អ្នក​បាន​ញ៉ាំ​រួច​
•​ ​បើសិនជា​អាច ចូរ​ទាក់ទង​ទៅ​កន្លែង​ដែល​លក់​អាហារ​នោះ​ដើម្បី​មើល​ឡើងវិញ និង​ស្រាវជ្រាវ​រកមើល​អ្វី​ដែលមាន​បញ្ហា​ក្នុង​អាហារ​ទាំងនោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com