កីឡាជាតិ
ជាតិ
លោក ហ៊ឹម រីដា ឈ្នះមេដាយសំរឹទ្ធតេក្វាន់ដូ ITF ពិភពលោកនៅប៊ុលហ្គារី
× ប៊ុលហ្គារី៖ លោក ហ៊ឹម រីដា អត្តពលិកតេក្វាន់ដូ ITF កម្ពុជា ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសាបំបែកក្តារវ័យចំណាស់ កាលពីថ្ងៃទី៣០ ខែសីហា ក្នុងព្រឹត្តិការណ៍ដណ្តើមជើងឯកពិភពលោក Taekwondo ITF World Champion នៅក្រុង Plovdiv ប្រទេសប៊ុលហ្គារី។ សម្រាប់វិញ្ញាសាបំបែកក្ដារវ័យចំណាស់នេះ កីឡាករប្រទេស ឆែក បានមេដាយមាស និងកីឡាករប្រទេស ក្រិច បានមេដាយប្រាក់។
សរុបមកទល់ពេលនេះ កម្ពុជាឈ្នះមេដាយមាស១ ដោយកីឡាករ ប៉ាល់ ជីវ័ន លើវិញ្ញាសាសម្តែងមេគុនខ្សែក្រវាត់ខ្មៅ៥ដាន់។ មេដាយសំរឹទ្ធជាក្រុម១ លើវិញ្ញាសាសំដែងជាក្រុមសម្រេចបានដោយកីឡាករថ្នាល បួនចាន់ ថារ៉ាត់, សុភ័ក្ត្រ ចន្ទឧត្តម, ម៉េត សុខមាន និង វឿង វណ្ណៈ និងមេដាយសំរឹទ្ធ១ ដោយកីឡាករ ហ៊ឹម រីដា។ ចំណែកឯមេដាយប្រាក់ជាក្រុម ទទួលបានដោយកីឡាករ បួនចាន់ ថារ៉ាត់ លើវិញ្ញាសា Junior អាយុ១៦-១៧ឆ្នាំ ក្រោមទម្ងន់៤៥គីឡូក្រាម និងមេដាយប្រាក់១ទៀត លើវិញ្ញាសាប្រកួតបច្ចេកទេសពិសេស (Special Technique) ជាក្រុម ពីព្រឹត្តិការណ៍ ITF Taekwondo World Championship នៅក្រុង Plovdiv ប្រទេសប៊ុលហ្គារី៕
Tag:
តេក្វាន់ដូ ITF
ហ៊ឹម រីដា
ITF Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com