ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
វគ្គ១/២ ពាន Hun Sen Cup ៖ បឹងកេតត្រូវជួបវិសាខា ភ្នំពេញក្រោនត្រូវប៉ះព្រះខ័នរាជស្វាយរៀង
31, Aug 2019 ,
1:14 pm
រូបភាព
វិសាខា ត្រូវប៉ះបឹងកេត រីឯភ្នំពេញក្រោនត្រូវតទល់ជាមួយព្រះខ័នរាជស្វាយរៀង។រូបថត CNCC និង PPCFC
×
ដោយ:
រួបរួម
បឹងកេត ត្រូវតទល់ជាមួយវិសាខា រីឯភ្នំពេញក្រោនត្រូវប៉ះព្រះខ័នរាជស្វាយរៀង សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះបើតាមលទ្ធផលនៃការចាប់ឆ្នោតដែលរៀបចំដោយគណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC) នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា។
នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វិសាខា និងបឹងកេត ត្រូវប្រជែងគ្នាឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងបំផុតក្នុងប្រវត្តិរបស់ក្រុមទាំងពីរ។ សម្រាប់បឹងកេតនេះ ជាការបង្ហាញវត្តមានលើកទី៣នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយពួកគេធ្លាប់បានលេខ៣ម្តងកាលពីឆ្នាំ២០១៤ រីឯវិសាខា ដែលជាក្លិបថ្មីថ្មោង បានធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយដោយសារព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំមុន។
លោក ពុធ ធីតា (ឆ្វេង) ប្រធានក្លិបបឹងកេត និងលោកស្រី កែ សួនសុភី ប្រធានក្លិបវិសាខា។ រូបថត VSKFC
បន្ទាប់មកនៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ព្រះខ័នរាជស្វាយរៀង ដែលមានប្រវត្តិឈ្នះពានដល់ទៅ៤លើក ត្រូវតទល់ជាមួយជើងខ្លាំងភ្នំពេញក្រោន ដែលធ្លាប់ឈ្នះពាន២លើក។ ព្រះខ័នរាជស្វាយរៀង ដែលកំពុងឈរមុខគេដាច់លើតារាងមិត្តហ្វូនខេមបូឌានលីគ ចង់ក្លាយជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រដែលឈ្នះទាំងពានសម្តេច ហ៊ុន សែន និងពានក្របខណ្ឌកំពូល ខណៈភ្នំពេញក្រោន ព្យាយាមប្រមាញ់ឲ្យពាននេះ ក្រោយខកខានអស់១០ឆ្នាំ៕
លោក ឬទ្ធី សំណាង (ឆ្វេង) ប្រធានក្លិបភ្នំពេញក្រោន និងលោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង។ រូបថត PPCFC
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម