កីឡាជាតិ
ជាតិ
​វគ្គ​១/២ ពាន Hun Sen Cup ៖ បឹងកេត​ត្រូវ​ជួប​វិសាខា ភ្នំពេញ​ក្រោ​ន​ត្រូវ​ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង​
31, Aug 2019 , 1:14 pm        
រូបភាព
វិសាខា ត្រូវប៉ះបឹងកេត រីឯភ្នំពេញក្រោន​ត្រូវតទល់ជាមួយព្រះខ័នរាជស្វាយរៀង។​រូបថត CNCC និង PPCFC
វិសាខា ត្រូវប៉ះបឹងកេត រីឯភ្នំពេញក្រោន​ត្រូវតទល់ជាមួយព្រះខ័នរាជស្វាយរៀង។​រូបថត CNCC និង PPCFC
ដោយ: រួបរួម
​បឹងកេត ត្រូវ​តទល់​ជាមួយ​វិសាខា រីឯ​ភ្នំពេញ​ក្រោ​ន​ត្រូវ​ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ នេះ​បើតាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​ដែល​រៀបចំ​ដោយ​គណៈកម្មការ​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ ខែសីហា​។​



​នា​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ វិសាខា និង​បឹងកេត ត្រូវ​ប្រជែង​គ្នា​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិ​របស់​ក្រុម​ទាំងពីរ​។ សម្រាប់​បឹងកេត​នេះ ជាការ​បង្ហាញ​វត្តមាន​លើក​ទី​៣​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ពួកគេ​ធ្លាប់បាន​លេខ​៣​ម្តង​កាលពី​ឆ្នាំ​២០១៤ រីឯ​វិសាខា ដែលជា​ក្លិប​ថ្មីថ្មោង បាន​ធ្លា​ក់នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដោយសារ​ព្រះខ័ន​រាជ​ស្វាយរៀង កាលពី​ឆ្នាំមុន​។


លោក ពុធ ធីតា (ឆ្វេង) ប្រធានក្លិបបឹងកេត និង​លោក​ស្រី កែ សួនសុភី ប្រធានក្លិបវិសាខា។ រូបថត VSKFC

បន្ទាប់មក​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ព្រះខ័ន​រាជ​ស្វាយរៀង ដែលមាន​ប្រវត្តិ​ឈ្នះ​ពាន​ដល់​ទៅ​៤​លើក ត្រូវ​តទល់​ជាមួយ​ជើង​ខ្លាំង​ភ្នំពេញ​ក្រោ​ន ដែល​ធ្លាប់​ឈ្នះ​ពាន​២​លើក​។ ព្រះខ័ន​រាជ​ស្វាយរៀង ដែល​កំពុង​ឈរ​មុខ​គេ​ដាច់​លើ​តារាង​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ចង់​ក្លាយជា​ក្រុម​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ឈ្នះ​ទាំង​ពាន​សម្តេច ហ៊ុន សែន និង​ពាន​ក្របខណ្ឌ​កំពូល ខណៈ​ភ្នំពេញ​ក្រោ​ន ព្យាយាម​ប្រមាញ់​ឲ្យ​ពាន​នេះ ក្រោយ​ខកខាន​អស់​១០​ឆ្នាំ​៕


លោក ឬទ្ធី សំណាង (ឆ្វេង) ប្រធានក្លិបភ្នំពេញក្រោន និង​លោក ឌី វិជ្ជា ប្រធាន​ក្លិប​ព្រះខ័នរាជស្វាយរៀង។ រូបថត PPCFC

Tag:
 Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com