អត្ថបទពាណិជ្ជកម្ម
ឡាក់​គី​បឺ​រ​ហ្គឺ​រ បើកសម្ពោធ​ហាង​ថ្មី សាខា​ផ្សារ​ទំនើប​មី​ត​ថោ​ន​ម៉​ល​ ផ្ដល់ជូនការញ៉ាំឥតគិតថ្លៃ និងរង្វាន់ជាច្រើន
31, Aug 2019 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣១ ខែសីហា​នេះ ក្រុមហ៊ុន រៀល​ហ្វ៊ូ​ដ និង​ប៊េ​វើ​រី​ច ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​បម្រើសេវា​កម្ម​អាហារ​រហ័ស Quick Service Restaurant ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​អ្នក​ទាំងអស់គ្នា​ធ្លាប់​ស្គាល់​ថា «​ឡាក់​គី​បឺ​រ​ហ្គឺ​រ​» ថ្មីៗ​នេះ បានធ្វើការ​បើកសម្ពោធ​ហាង​ថ្មី​នៅ​ផ្សារ​ទំនើប មី​ត​ថោ​ន​ម៉​ល ដែលមាន​ទីតាំងនៅ​ផ្លូវ ២០០៤ កែង​ផ្លូវ ១៣B សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។
 
​នៅ​ក្នុងឱកាស​បើកសម្ពោធ​ហាង​ថ្មី​នេះដែរ ឡាក់​គី​បឺ​រ​ហ្គឺ​រ មានការ​ផ្ដល់ជូន​នូវ​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៅដល់​អតិថិជន​របស់​ខ្លួន ដោយ​ការ​ញ៉ាំ​បឺ​រ​ហ្គឺ​រ​ឥតគិតថ្លៃ​ចំពោះ​អតិថិជន ៥០​នាក់​ដំបូង ហើយ​អតិថិជន ៥០​នាក់ បន្ទាប់​ទៀត គ្រាន់តែ​ចំណាយ ១.៩៩​ដុល្លារ​ប៉ុណ្ណោះ ក៏​ទទួលបាន​នូវ​អាហារ ១​ឈុត​ភ្លាមៗ​ផងដែរ​។ បន្ថែម​ពីនេះ​ទៅទៀត រាល់​អតិថិជន​ទាំងអស់​ដែល​ចំណាយ​ចាប់ពី ៥ ដុល្លារ​ឡើងទៅ សុទ្ធតែ​ទទួលបាន​ថង់​សំណាង ដែលមាន​រង្វាន់​ទាំងអស់ រហូតដល់ ៥០០​រង្វាន់​។ អ្វីដែល​កាន់តែ​ពិសេស​អស្ចារ្យ​ជាងនេះទៅទៀត គឺ​ការប្រកួត​ញ៉ាំ​បឺ​រ​ហ្គឺ​រ និង​កូកាកូឡា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ៣១ ខែសីហា ដល់​ថ្ងៃទី​០២ ខែ កញ្ញា ឆ្នាំ​២០១៩​។​
 
​គួរ​បញ្ជាក់ថា ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន ៤០០​ដុល្លារ​, លេខ​២ ទទួលបាន​ទឹកប្រាក់​ចំនួន ២០០​ដុល្លារ និង​ជ័យលាភី​លេខ​៣ ទទួលបាន​ទឹកប្រាក់​ចំនួន ១០០​ដុល្លារ​។ ការប្រកួត​នេះ ប្រព្រឹត្ត​ទៅដោយ​ភាព​រីករាយ និង​មាន​អ្នកចូលរួម​លេង​យ៉ាងច្រើន​ក្រៃលែង​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com