ជាតិ
គម្រោង​ថែបំប៉ន​កូន​ត្រី​ប្រភេទ​ជិត​ផុត​ពូជ​
31, Aug 2019 , 8:29 pm        
រូបភាព
​លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន អ្នកដឹកនាំ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ និង​លោក ថាច់ ផា​ណា​រ៉ា ប្រធាន​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល កំពុង​បំពាក់​ស្លាក​លើ​ត្រី​គល់រាំង​មុននឹង​លែង​ចូលក្នុង​ទន្លេមេគង្គ​វិញ​កាលពី​ឆ្នាំ ២០១៧​។​

ដោយ:
​ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​បី​ហើយ ដែល​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល បាន​ប្រមូល​កូន​ត្រី​ប្រភេទ​ជិត​ផុត​ពូជ​ដូចជា​ត្រី​រាជ ត្រី​គល់រាំង និង​ប្រភេទ​ត្រី​ចម្រុះ​ផ្សេងៗ​ទៀត​ពី​ក្នុង​ទន្លេមេគង្គ យកទៅ​ថែបំប៉ន​នៅក្នុង​ស្ថានីយ៍​ស្រាវជ្រាវ និង​ផលិត​កូន​ត្រី​ពូជ បាទី ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

​ការថែបំប៉ន​នេះ គឺ​រហូតដល់​កូន​ត្រី​ទាំងនោះ​ធំ​ល្មម មាន​សុខ​ភាពល្អ គម្រោង​ក៏​បំពាក់​សា្ល​ក​សញ្ញា​សម្គាល់​សម្រាប់​ធ្វើកា​រ​តាមដាន រួច​លែង​វា​ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​។

សូម​ទស្សនា​វីដេអូ​ក្លី​ប​ស្តីពី​សកម្មភាព​ទាំងនេះ​ដូចតទៅ​៖ 
 
© រក្សាសិទ្ធិដោយ thmeythmey.com