កំណាព្យ
ជាតិ
PUBG កំពុង​ស៊ីពេល​អ្នកញៀន​
31, Aug 2019 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ


បទ ជាប់​ទង​
 
-​ញៀន​សម្រុក    ញ៉ុ​ក​សំរាម      តាម​ប្រមាញ់​
​ប្រឹង​បោះ​បាញ់   ចាញ់​មិន​ស្ងប់   ថប់​ហេលហាល​
​ហៅ​គ្នីគ្នា          គ្រានេះ​ម្តង      ចង​មិន​ចាល​
​ស្មេរ​ដំណាល     ដាល​ដុះ​ខ្លាំង   តាំង​បារម្ភ​។​
 
-​ក្មេងក្មាង​ខ្មាយ  ចាយ​ពេល​ចោល ច្បោល​សិក្សា​
​ចាស់​ដែរ​ណា     ថា​ដៃ​ញាប់         ជាប់ចិត្ត​ខំ​
​ទោះ​ផ្គរ​ភ្លៀង     ដៀង​ដាក់​ដៃ       ច្នៃ​បែប​ហំ​
​បើ​រៀន​ខំ          សម​ចំណេះ        ចេះ​ដល់​ណា​?
 
-​គ្មាន​ពេល​អាន បាន​ហ្គេម​ងប់ យប់​ព្រឹក​ថ្ងៃ​
​ចាយ​ពេល​ក្រៃ   ច្នៃ​រៀន​ខ្លះ     ច្បាស់​អាត្មា​
​កើន​ចំណេះ      ចេះ​ជំនាញ    ជាញ​ប្រាជ្ញា​
​ជឿ​ចុះ​ណា៎       ថា​មិន​ស្តាយ  កាយកប​កើន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com