ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រសួងបរិស្ថាន បេ្ដ​ជ្ញា​ព​ន្លឿ​ន​ការរៀបចំ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​ទប់ស្កាត់​ការទន្ទ្រាន​ដី​ខុសច្បាប់​
01, Sep 2019 , 8:59 am        
រូបភាព
​សៀមរាប​៖ រាជរដ្ឋាភិបាល​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​ទើបនឹង​កែសម្រួល​រចនាសម្ព័ន្ធ​គណៈកម្មាធិការ​អន្ដរក្រសួង ដើម្បី​រៀបចំ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​ន​រោ​ត្ដម ឬ​ភ្នំ​គូលែន​។ គណៈកម្មាធិការ​នេះ​មាន​តួនាទី រៀបចំ​កន្លែង​ទេសចរណ៍ និង​ដោះស្រាយ​សំណង់​ខុសច្បាប់ ក៏ដូចជា​ទប់ស្កាត់​ការកាប់   ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់​នៅ​ភ្នំ​គូលែន​។ ការ​ចូលមក​តាំងទី​ខុសច្បាប់ តាមរយៈ​តូច​លក់ដូរ និង​ការសង់​ផ្ទះសម្បែង ក៏​សុទ្ធសឹង​ជា​អ្វីដែល​គណៈកម្មាធិការ​នេះ ត្រូវ​ដោះស្រាយ​ដែរ​។ មន្ដ្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន លោក សៅ សុភាព ដែល​ស្ថិតក្នុង​គណៈកម្មាធិការ​នេះ​អះអាងថា នឹង​ព​ន្លឿ​ន​ដំណោះស្រាយ ផ្ទេរ​អ្នក​តាំង​ទីលំនៅ​ខុសច្បាប់ ចុះ​ពី​ភ្នំ​គូលែន ពិសេស​ទប់ស្កាត់​ឱ្យបាន​កា​រក​ទន្ទ្រាន​ព្រៃឈើ ដែលជា​មូលហេតុ​សំខាន់ នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​លើ​ភ្នំ​គូលែន​នេះ​។​


​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​នៃ​គណៈកម្មាធិការ​រៀបចំ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ដូចតទៅ​៖ 



Tag:
 ភ្នំ​គូលែន​
  សៅ សុភាព​
  បរិស្ថាន​
 ​ឧទ្យាន​ជាតិ​
 ​ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com