ជាតិ
សង្គមជាតិ
បាក់ច្រាំងទន្លេមេគង្គ ២កន្លែង នៅស្រុកមុខកំពូល តែមិនប៉ះពាល់ផ្ទះសម្បែង រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
× ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែសីហា មានករណីបាក់ច្រាំងទន្លេដល់ទៅ២កន្លែងផ្សេងគ្នា នៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ តាមទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម ចំណុចទី ១ ច្រាំងទន្លេបាក់ នៅក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ជិតប៉ុស្តិ៍រដ្ឋបាលឃុំ ដែលមានប្រវែងទទឹង ៥ម៉ែត្រ និងបណ្ដោយ ៣០ម៉ែត្រ។ រីឯមួយកន្លែងទៀត ស្ថិតនៅ នៅក្នុងភូមិស្វាយជ្រុំ ដោយច្រាំងទន្លេបានបាក់ប្រវែង ទទឹង ១០ម៉ែត្រ និងបណ្ដោយ ៣៥ម៉ែត្រ។
យ៉ាងណាក៏ដោយករណីបាក់ច្រាំងទន្លេទាំង២កន្លែងនេះ មិនបានបណ្តាលឲ្យប៉ះពាល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងជីវិតពលរដ្ឋឡើយ។ នេះបើតាមអភិបាលស្រុកមុខកំពូលបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ។ លោកអភិបាលស្រុកឲ្យដឹងទៀតថា ការបាក់ច្រាំងទន្លេនេះតែងកើតមានជារៀងរាល់ឆ្នាំ នៅពេលដែលទឹកទន្លេហក់ឡើងម្តងៗ ហើយអាជ្ញាធរ បានទប់ស្កាត់ និងការពារ កុំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ទន្លេផងដែរ។
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការហក់ឡើងនូវទឹកទន្លេ ដែលបណ្តាលមកពីព្យុះ ប៉ូឌុល ដែលនឹងធ្វើឲ្យបណ្តាខេត្តនានា មានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា៕
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
Tag:
បាក់ដី
ភ្លៀង
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com