ក្រសួង​អប់រំ ផ្ដល់​អាហារូបករណ៍ ៤០​កន្លែង ជូន​មន្ត្រី​អប់រំ និង​គ្រូឧទ្ទេស​ទៅ​សិក្សា​នៅ​សិង្ហ​បុរី
ជាតិ
ក្រសួង​អប់រំ ផ្ដល់​អាហារូបករណ៍ ៤០​កន្លែង ជូន​មន្ត្រី​អប់រំ និង​គ្រូឧទ្ទេស​ទៅ​សិក្សា​នៅ​សិង្ហ​បុរី
01, Sep 2019 , 11:41 am        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​ក្រសួង​អប់រំ យុវជន និង​កីឡា
រូបភាពពី​ហ្វេសប៊ុក​ក្រសួង​អប់រំ យុវជន និង​កីឡា
​ដោយ​៖​ សុវណ្ណ ស្រី​ពេជ្រ​
 
​ភ្នំពេញ​៖ ក្រសួង​អប់រំ នឹង​ជ្រើសរើស​បុគ្គលិក​អប់រំ​ថ្នាក់កណ្ដាល គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ និង​ជា​គ្រូឧទ្ទេស​ថ្នាក់ជាតិ​ចំនួន ៤០​រូប ឲ្យ​ទៅ​សិក្សា​វគ្គ​ជំនាញ​ខ្លី​ទាក់ទង​វិធីសាស្ត្រ​បង្រៀន​បែប​រិះរក និង​កម្មវិធី​អភិវឌ្ឍ​កម្មវិធីសិក្សា​ផ្អែកលើ​បញ្ញត្តិ នៅ​ប្រទេស​សិង្ហ​បុរី សម្រាប់​ឆ្នាំ​សិក្សា​២០១៩​នេះ​។ វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល​២​ខែ ចាប់ផ្តើម​ពីថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០​។​


 
​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ បេក្ខជន​ដែល​អាចដាក់​ស្នើសុំ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវមាន​សញ្ញា​តិ​ខ្មែរ មាន​សញ្ញាបត្រ​ទាក់ទង​នឹង​មុខជំនាញ​ដែល​ត្រូវ​ទៅ​សិក្សា ព្រមទាំង​មាន​បទពិសោធ​បម្រើការ​ក្នុង​អង្គភាព​ចាប់ពី​៣ ឆ្នាំ​ឡើងទៅ​។ ចំណេះដឹង​ភាសា​អង់គ្លេស កុំព្យូទ័រ​អាច​ប្រើប្រាស់​បាន ក៏​ជា​លក្ខខណ្ឌ​ដែល​បេក្ខជន​ត្រូវមាន​ផងដែរ​។​
 
​សូម​ទាក់ទង​នាយកដ្ឋាន​បណ្ដុះបណ្ដាល និង​វិ​ក្រិត​ការ ដើម្បី​ទទួល​ពាក្យស្នើសុំ​ចាប់ពី​ថ្ងៃនេះ​តទៅ និង​ផ្ញើ​ជូ​ត្រឡប់មក​នាយកដ្ឋាន​វិញ យ៉ាងយូរ​ថ្ងៃទី​២៥ ខែកញ្ញា​។ ទំនាក់ទំនង លេខ​ទូរ​សព្វ​៖០១៧ ៨៨៣ ៩៧៦ ឬ​០១១ ៨៩២ ០៣៩ សម្រាប់​ព័ត៌មាន​បន្ថែម​៕
 

Tag:
 អប់រំ​
  អាហារូបករណ៍​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com