កូនឈើ​ព្រៃ​ជាង​១៧,០០០​ដើម ត្រូវបាន​ដាំ​ឡើងវិញ​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន​
ជាតិ
កូនឈើ​ព្រៃ​ជាង​១៧,០០០​ដើម ត្រូវបាន​ដាំ​ឡើងវិញ​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន​
01, Sep 2019 , 12:39 pm        
រូបភាព
រូបភាព​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន
រូបភាព​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន
​ភ្នំពេញ​៖ អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​បាននាំគ្នា​ដាំ​កូនឈើ​ព្រៃ​ជាង ១៧,០០០​ដើម នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន កាលពី​ថ្ងៃទី ៣១ សីហា  ដើម្បី​ស្តារ​ព្រៃឈើ​ឡើងវិញ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​។


 
​តាម​ប្រភព​ដដែល ពិធី​ដាំ​កូនឈើ​ព្រៃ​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​សៀមរាប​ផ្ទះ​ខ្ញុំ ភ្នំ​គូលែន​ខ្ញុំ​» និង​មានការ​ចូលរួម​ពីស​ម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ផងដែរ​។ 
 
​ក្នុង​ពិធី​នោះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែងថា​ព្រៃឈើ រក្សាបាន​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ រក្សា​ខ្យល់​បរិសុទ្ធ បង្កើន​អុកស៊ីសែន និង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។  លោក​បន្ថែមទៀតថា​៖« ការដាំ​ស្តារ​ព្រៃឈើ​នេះ ជួយ​បង្កើន​ធនធាន​ជីវៈចម្រុះ ធានា​ការការពារ និង​អភិរក្ស​ទីកន្លែង​ប្រវត្តិសាស្ត្រ វប្បធម៌​ធម្មជាតិ នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន ជាពិសេស​ធានា​ការផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រជា​សហគមន៍ ដែល​រស់​នៅលើ​ភ្នំ​គូលែន និង​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​ទាំងមូល​»​។​
 
​ក្នុង​ពិធី​នោះ សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក៏បាន​ជំរុញ និង​លើកទឹកចិត្ត​ប្រជា​សហគមន៍​ឲ្យ​ចូលរួម​ពង្រឹង និង​អនុវត្ត​ច្បាប់ ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ​ឲ្យ​គង់វង្ស​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​៕
 

Tag:
 បរិស្ថាន​
  ដាំ​ដើមឈើ​
  ភ្នំ​គូលែន​
© រក្សាសិទ្ធិដោយ thmeythmey.com