ជាតិ
អចលនទ្រព្យ
CDC អនុម័ត​គម្រោង​សណ្ឋាគារ​ផ្កាយ​៥ ចំនួន​២​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​
01, Sep 2019 , 2:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ចំនួន​២ បន្ថែមទៀត​នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ទុនវិនិយោគ​ជាង ៣៧៩​លាន​ដុល្លារ​អាមេរិក​។ គម្រោង​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ទាំង​២​នេះ មាន​គម្រោង​មួយ​នឹង​សង់​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ដែលមាន ៩០០​បន្ទប់ ទីតាំង​ស្ថិតនៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។


គម្រោង​សណ្ឋាគារ​មួយទៀត មាន​ចំនួន​១,១១១​បន្ទប់ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ បើតាម CDC គម្រោង​វិនិយោគ​ទាំង​២ នឹង បង្កើត​ការងារ​ជាង ២, ៦០០​កន្លែង ដល់​ពលរដ្ឋ​កម្ពុជា​៕

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com