ជាតិ
រថយន្ត
យុវជន​ជាង​៦០​នាក់​កំពុង​ចូលរួម​កម្មវិធី Travel & Photography Sharing ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន ស្ដារ​អូ​តូ​
01, Sep 2019 , 2:54 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ យុវជន​ប្រមាណ​៦០​នាក់ កំពុង​ចូលរួម​នៅក្នុង​កម្មវិធី Travel & Photography Sharing នៅ​ថ្ងៃទី​១ ខែកញ្ញា​នេះ នៅ​ភោជនីយដ្ឋាន​ផ្សិត​ក្រហម ក្នុង​ខេត្តសៀមរាប​។ កម្មវិធី​បង្រៀន និង​ចែករំលែក​បទពិសោធន៍​ថតរូប​នេះ ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រុមហ៊ុន​ស្តារ​អូ​តូ​(​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ នាំចូល និង​ចែកចាយ​គ្រឿងបន្លាស់ និង​រថយន្ត​ម៉ាក Mercedes-Benz​។​

 
​អ្នកនាង ម៉ា ភី​សម័យ អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ និង​ជា​តំណាង​ក្រុមហ៊ុន ស្ដារ​អូ​តូ ខេ​ម​បូ​ឌា បានឱ្យដឹងថា មូល​ហេតុដែល​ក្រុមហ៊ុន​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​នេះ ដោយសារតែ​ក្រុមហ៊ុន ស្តារ អូ​តូ ចង់​លើកទឹកចិត្ត​ដល់​ក្រុមយុវជន​ដែលមាន​ទេពកោសល្យ ហើយ​ពួកគេ​ស្រឡាញ់​ការថតរូប​ប្លែកៗ​។ ការ​ឧ​ត្ថ​ម្ភ​នេះ ក៏​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ដ៏​ស្រស់បំព្រង​របស់​កម្ពុជា​ផងដែរ​។ លើសពីនេះ ការចូលរួម​ចូលរួម​ក្នុង​កម្មវិធី​នេះ ក៏​ជា​ឱកាស​ដ៏​ល្អ ដែល​ក្រុមហ៊ុន​បាន​ផ្សព្វផ្សាយ​ពី​រថយន្ត​ស៊េរី​ទំនើប Mercedes V-Class 250 ដែល​ទើប​មកដល់​ថ្មី​ទៅដល់​សាធារណជន នៅក្នុង​ខេត្តសៀមរាប​ផងដែរ​។​































© រក្សាសិទ្ធិដោយ thmeythmey.com