ជាតិ
សិល្បះ
ម្ចាស់​បទ​«​ទំហំ​ស្នេហ៍​»​ប្រាប់​គន្លឹះ​ពេល​និពន្ធ​បទ​ចម្រៀង​មនោសញ្ចេតនា​
01, Sep 2019 , 5:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ស៊ូ លី​ផេង ជា​អ្នកចម្រៀង និង​តែង​និពន្ធ​ចម្រៀង​ដោយ​ខ្លួនឯង​ផង​។ រយៈពេល​៤​ឆ្នាំ​ហើយ ដែល​រូបគេ បាន​ប្រឡូក​ចូលក្នុង​វិស័យ​សិល្បៈ​។ មកទល់ពេលនេះ មាន​ចម្រៀង​ចំ​នយន​៥​បទ​ដែល លី​ផេង បាន​និពន្ធ​ទាំង​ទំនុកភ្លេង ទំនុកច្រៀង និង​ច្រៀង​ដោយ​ខ្លួនឯង ។ បទ​ចម្រៀង​ទាំងនោះ មាន បទ​«​វិល​វិញ​បានទេ​»,«​សុំទោស​ដែល​ខ្ញុំ​សន្យា​»,«​គេ​មាន​ជម្រើស​»,​ទំហំ​ស្នេហ៍​,​និង​បទ​ស្នាម​អនុស្សា​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ស៊ូ លី​ផេង ថា​គន្លឹះ​ដែល​បទ​ចម្រៀង​មនោសញ្ចេតនា​របស់គេ អាច​ទាញ​ការគាំទ្រ​ពី​អ្នក​ស្តាប់​បាន គឺ​រូបគេ​បានដាក់​អារម្មណ៍ និង​ដើរតួ​ដូចជា​រឿង​ខ្លួនឯង នៅពេល​និពន្ធ​ចម្រៀង​នីមួយៗ​។ យ៉ាងណាក៏ដោយ ការ​តែ​និពន្ធ​ចម្រៀង​នេះ លី​ផេង ក៏​ជួបប្រទះ​បញ្ហាលំបាក​ខ្លះៗ​ដែរ​។


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​លោក ប៉ាន់ បូ​នី អ្នកសារព័ត៌មាន​អេឡិចត្រូនិក thmeythmey.com និង​លោក ស៊ូ លី​ផេង​ដូចតទៅ​៖
 

Tag:
 ​ស៊ូ លី​ផេង​
 ​តារាចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com