ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ ប្រកាស​ជ្រើសរើស​គ្រូ​បឋម​១៦០០​នាក់ និង​គ្រូមេ​ត្ត​យ្យ​២០០​នាក់ ដើម្បី​បង្រៀន​នៅតាម​សាលា​គរុ​កោ​ល្យ​ទូទាំង​រាជធានី​-​ខេត្ត​
01, Sep 2019 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ឆ្នាំនេះ ក្រសួង​អប់រំ ជ្រើសរើស​គ្រូ​បឋមសិក្សា​ចំនួន​១៦០០​នាក់ ដែល​នៅ​ក្នុងនោះ​គ្រូបង្រៀន​តាម​ប្រព័ន្ធ​បណ្ដុះបណ្តាល​១២+២ ចំនួន​១៣០០​នាក់ និង​១២+៤ ចំនួន​៣០០​នាក់ និង​គ្រូមេ​ត្ត​យ្យ​ចំនួន​២០០​នាក់ សម្រាប់​បង្រៀន​នៅ​វិទ្យា​សា្ថ​ន​គរុកោសល្យ សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​សាលាធ​ម្យ​ម​សិក្សា​គរុកោសល្យ​មេ​ត្ត​យ្យ​មជ្ឈិម​ទូទាំង​រាជធានី​-​ខេត្ត រយៈពេល ២​ឆ្នាំ និង​៤​ឆ្នាំ​។ អ្នក​ដែលមាន​បំណង​ចង់​ក្លាយជា​គ្រូបង្រៀន​បឋមសិក្សា និង​មេ​ត្ត​យ្យ​សិក្សា អាចមក​ដាក់ពាក្យ​បាន​រហូតដល់​ថ្ងៃទី​១៨ ខែកញ្ញា​។


 
​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​អប់រំ បានបញ្ជាក់​លក្ខខណ្ឌ​សម្រាប់​ឲ្យ​បេក្ខជន​អាចដាក់​ពាក្យ​បាន​គឺ​តំរូវ​ឲ្យ​បេក្ខជន​ដែលមាន​សញ្ជាតិ​ខ្មែរ ដែល​មិនទាន់មាន​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ​។ បេក្ខជន​ទាំងពីរ​ភេទ​ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​សមមូល​ឡើងទៅ ត្រូវមាន​អាយុ​ពី​១៦ ទៅ​២៥​ឆ្នាំ​។ ចំពោះ​គ្រូ​ដែល​ជាប់កិច្ចសន្យា ឬ​អតីត​គ្រូ​ជាប់កិច្ចសន្យា​អាច​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ​បាន ដោយ​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង​ជ្រើសរើស​គ្រូ​បឋមសិក្សា និង​គ្រូមេ​ត្ត​យ្យ​សិក្សា តាម​រាជធានី​ខេត្ត និង​តាម​លក្ខខណ្ឌ​ជ្រើសរើស​ដូច​បេក្ខជន​ដទៃ​។ 
 
​ផុតកំណត់​ដាក់ពាក្យ​នៅ​ថ្ងៃទី​២១ ខែតុលា និង​សម័យ​ប្រឡង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​។ សម្រាប់​អ្នក​ដែល​ប្រឡង​ជា​គ្រូបង្រៀន​តាម​ប្រព័ន្ធ​បណ្តុះបណ្តាល​ទាំងពីរ​ប្រភេទ​នេះ នឹងត្រូវ​ប្រឡង​តាម​កម្មវិធីសិក្សា​ថា្នក់​ទី​១២ លើ​វិញ្ញាសា វប្បធម៌​ទូទៅ​,​អក្សរសាស្ត្រ​ខ្មែរ និង​គណិតវិទ្យា ហើយ​វិញ្ញាសា​នីមួយៗ​មាន​រយៈ​២​ម៉ោង​។ 

Tag:
 គ្រូ​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com