ជាតិ
និស្សិត​កសិកម្ម ១៦៩​នាក់ ទៅ​ហាត់​ការងារ​វិស័យ​កសិកម្ម​នៅ​អ៊ីស្រាអែល​
01, Sep 2019 , 11:29 pm        
រូបភាព
រូបពី ក្រសួងកសិកម្ម
រូបពី ក្រសួងកសិកម្ម
​ភ្នំពេញ​៖ និស្សិត​ជំនាញ​កសិកម្ម​ចំនួន​១៦៩​នាក់ នឹង​ទៅ​ហាត់​ការងារ​លើ​វិស័យ​កសិកម្ម​នៅ​ប្រទេស អ៊ីស្រាអែល ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្ដែង​ក្នុង​មន្ទីរពិសោធន៍ និង​នៅ​ចម្ការ​ផ្ទាល់​រយៈពេល ១១​ខែ​។ ក្នុងចំណោម​និស្សិត​ទាំង ១៦៩​នាក់ មាន ១៤៩ នាក់​ជា​និស្សិត​សាលា​ភូមិន្ទ​កសិកម្ម និស្សិត​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប ១០​នាក់ និង​និស្សិត​សាលា​ជាតិ​កសិកម្ម​កំពង់ចាម ១០​នាក់​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។


 
​បើតាម លោក ង៉ោ ប៉ុន​ថា​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) បានបញ្ជាក់​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​នា​ថ្ងៃទី ៣០ ខែសីហា ដូច្នេះ​ថា RUA បានធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Agrostudies លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​កសិកម្ម​តាំងពី​ឆ្នាំ​២០០៨ មក ក្នុង​គោលបំណង​លើកកម្ពស់​ការអប់រំ​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ដល់​និស្សិត ហើយ​កិច្ចសហប្រតិបត្តិការ​នេះ​មាន​រយៈពេល ១២​ឆ្នាំ​មកហើយ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ឆ្នាំនេះ RUA  បាន​បញ្ជូន​និស្សិត ចំនួន ១០៥៦​នាក់​ហើយ ទៅ​ហាត់​ការងារ​នៅ​ប្រទេស​អ៊ីស្រាអែល​៕ 
 
រូបពី ក្រសួងកសិកម្ម៖







Tag:
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com