កីឡាជាតិ
ជាតិ
កីឡា​ការិ​នី ខៀវ ចិន្តា​រ័ត្ន ឈ្នះ​មេដាយមាស​សម្ដែង​ក្បាច់គុន នៅ​កូរ៉េខាងត្បូង​
01, Sep 2019 , 4:48 pm        
រូបភាព
​ភ្នំពេញ​៖ កីឡាការិនី​ល្បុក្កតោ​កម្ពុជា ខៀវ ចិន្តារ​ត្ន័ ដណ្តើមបាន​មេដាយមាស ក្នុងការ​សម្តែង​ក្នុង​ក្បាច់គុន ទែ​ក​គ្យុ​ន (TEAKKYON) យុទ្ធ​គុន​បុរាណ​កូរ៉េ ក្នុងការ​ប្រកួត​មហោស្រព​ក្បាច់គុន​ចម្រុះ​ពិភពលោក ២០១៩ នៅ​ទីក្រុង Chung Ju ប្រទេស​កូរ៉េខាងត្បូង​។


 
​កីឡា​ការិនី ខៀវ ចិន្តា​រ័ត្ន បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖«​ទីបំផុត​ក្ដី​ស្រមៃ​របស់ខ្ញុំ​បាន​ក្លាយជា​ការពិតហើយ​។ មិនដែល​ហ៊ាន​សូម្បីតែ​គិត ដែល​អាច​ឲ្យ​គេ​ចាក់​ភ្លេងជាតិ​នៅក្នុង​កម្មវិធី​ប្រកួត​អន្តរជាតិ​មួយ​បាន​។ ថ្ងៃនេះ ខ្ញុំ​ធ្វើបាន​ហើយ​»​។ 
 
​ភ្លេងជាតិ​របស់​ប្រទេស​កម្ពុជា បាន​បន្លឺឡើង​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​កីឡា​ក្បាច់គុន​ចម្រុះ​ពិភពលោក ពេលដែល​កីឡាការិនី ចិន្តា រ័ត្ន ឈ្នះ​មេដាយមាស ព្រម​ជាមួយនឹង​ការហោះហើរ​អបអរ​ពី​យន្តហោះ​ចម្បាំង​ចំនួន ៥​គ្រឿង នៅលើ​អាកាស​ទៀតផង​។​
 
​សូមបញ្ជាក់ថា ក្នុង​ការប្រកួត​ក្បាច់គុន​ចម្រុះ​ពិភបលោក 2019 Chungju Martial Arts Masterships  មាន​កីឡាករ និង​គ្រូ ចូលរួម​សរុប​ប្រមាណ ៣,២០០​នាក់ មកពី​១០៦​ប្រទេស​៕ 
 

រូបភាពពីហ្វេសប៊ុក ខៀវ ចិន្តារ័ត្ន


© រក្សាសិទ្ធិដោយ thmeythmey.com