ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាការៈព្រមានដែលបញ្ជាក់ថា អ្នកកំពុងតែមានជំងឺផ្លូវចិត្តហើយ
× ការកំណត់ថា អាកប្បកិរិយាបង្កបញ្ហារបស់កូន គឺជាផ្នែកមួយនៃការធំធាត់ ឬជាអាការៈនៃបញ្ហាផ្លូវចិត្ត អាចជារឿងមួយពិបាកណាស់។ ឪពុកម្តាយគួរតែទាក់ទងទៅគ្រូពេទ្យជំនាញខាងផ្លូវចិត្តបើសិនជាអាការៈរបស់កូនកើតឡើងច្រើនសប្តាហ៍ឡើងទៅ និងរំខានដល់ជីវិតរស់នៅរបស់គេប្រចាំថ្ងៃ។
យ៉ាងណាម៉ិញ អាការៈព្រមាននៃជំងឺផ្លូវចិត្តអាចមានលក្ខណៈដូចខាងក្រោមនេះ៖
• មិនសូវចាប់អារម្មណ៍លើរឿងជាច្រើនដែលគេធ្លាប់តែចូលចិត្ត
• ខ្សោយកម្លាំង
• គេងច្រើនពេក ឬតិចពេក
• ធ្វើរឿងដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង
• ជក់បារី ផឹកគ្រឿងស្រវឹង ឬលេងថ្នាំ
• ហាត់ប្រាណប្រាណច្រើនពេក ឬញ៉ាំអាហារច្រើនពេក
• ចេះតែមានគំនិតចង់សម្លាប់ខ្លួន
• ចេះតែធ្វើរឿងដែលមានការប្រឈមមុខ ឬបំផ្លាញអ្វីមួយទាក់ទងនឹងខ្លួនឯង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com