ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាន​អត្ថបទ​នេះ​រួច អ្នក​ពិតជា​លែង​ហ៊ាន​ចូល​គេង​ទាំង​ពោះ​ឃ្លាន​ទៀតហើយ​
02, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការមិន​ញ៉ាំ​អាហារ​ពេលយប់​ដោយសារតែ​ចង់​សម្រក​ទម្ងន់ ឬ​គ្មាន​ពេល​ញ៉ាំ​ដោយសារតែ​ស្ត្រេ​ស​ពេក​មែន​ទេ​? បើ​ចឹ​ង​មែន​អ្នកនឹង​ប្រឈម​ខ្លាំង​នឹង​ការ​កូរពោះ​ឃ្លាន​ខ្លាំង​នៅពេល​គេង​ជាមិនខាន​ទេ​។ ភាព​ឃ្លាន​ពេលខ្លះ​អាចធ្វើ​ឲ្យ​ខួរក្បាល​នៅតែ​ធ្វើការ​ខណៈដែល​អ្នក​កំពុងតែ​គេង ហើយ​វា​ក៏​អាចធ្វើ​ឲ្យ​អ្នក​មិនអាច​គេង​បាន​ស្កប់ស្កល់​បានដែរ​។​


 
​យ៉ាងណា​ម៉ិ​ញ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន​ដែល​អ្នក​គួរតែ​ឈប់​បណ្តោយ​ខ្លួន​គេង​ទាំង​ពោះ​កំពុងតែ​ឃ្លាន​ទៀត​៖
 
​ស្ត្រេ​ស​កាន់តែខ្លាំង​
 
​ការ​គេង​បាន ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​ដោយ​ស្កប់ស្កល់ គឺជា​រឿង​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើបាន​បើសិនជា​កំពុងតែ​រស់នៅ​ពោរពេញ​ទៅដោយ​ភាព​តានតឹង​ខ្លាំង​ក្នុង​ជីវិត​ហើយ ព្រោះ​វា​នឹង​ជួយ​ឲ្យ​ខួរក្បាល និង​រាងកាយ​ធូរស្រាល​ពី​ឥទ្ធិពល​នៃ​ភាព​ស្ត្រេ​ស​។ ដោយសារតែ​ភាព​ឃ្លាន​អាចធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ ដូច្នេះ​ស្ត្រេ​សនឹង​កើនឡើង​កាន់តែខ្លាំង​បាន​។ 
 
​អារម្មណ៍មិនល្អ​
 
​ការដែល​គេង​មិន​គ្រប់គ្រាន់​ក៏​អាចធ្វើ​ឲ្យ​មាន​ឥទ្ធិពល​មិនល្អ​ចំពោះ​ផ្លូវចិត្ត​ដែរ ជាពិសេស​នៅ​ថ្ងៃ​បន្ទាប់​តែម្តង​។ រឿងនេះ​ក៏​អាចធ្វើ​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​កាន់តែខ្លាំង​បានដែរ​។ កាបូ​អ៊ី​ដ្រា​ត​ដើរតួនាទី​សំខាន់​មួយ​ក្នុងការ​សំយោគ​អ័រម៉ូន​សប្បាយចិត្ត​។ ដូច្នេះ​បើសិនជា​អ្នក​កំពុង​តែមាន​បញ្ហា​ថប់​អារម្មណ៍ ឬ​បាក់​ទឹកចិត្ត​ហើយ ការចូល​គេង​ទាំង​ពោះ​នៅ​កូរ​មិនមែនជា​រឿង​ល្អ​សម្រាប់​សុខភាព​ផ្លូវចិត្ត​ឡើយ​។ 
 
​កង្វះ​ថាមពល​
 
​ក្រោយពី​គេង​មិនបាន​ញ៉ាំ​អី​ពី​យប់​ម៉ិ​ញ នៅ​ថ្ងៃ​បន្ទាប់​អ្នកនឹង​ងាយ​អស់កម្លាំង​ណាស់​។ យ៉ាងណា​ម៉ិ​ញ ការដែល​ចំណាយពេល​ញ៉ាំ​អាហារ​ពេលព្រឹក​ច្រើនៗ​នោះ​ប្រហែលជា​មិនអាច​ផ្តល់​ថាមពល​ច្រើន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រដែរ​។ 
 
​ឡើង​ទម្ងន់​
 
​បើសិនជា​អ្នក​គិតថា ការ​តម​អាហារ​ពេលយប់​អាចជួយ​រក្សា​រាង​ស្លី​ម​បាន ចូរ​គិត​ម្តងទៀត​ទៅ​។ អ្នកជំនាញ​និយាយថា រឿងនេះ​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ទៅវិញ​ទេ​។ មានរឿង​ពីរ​យ៉ាង​ដែល​អាចធ្វើ​ឲ្យ​អ្នក​ចេះតែ​ឡើង​ទម្ងន់​នៅពេល​តម​អាហារ​ពេលយប់​។ ទី​១ ការ​គេង​មិនបាន​គ្រប់គ្រាន់​អាច​បន្ថយ​សង្វាក់​នៃ​ការរំលាយ​អាហារ​ក្នុង​ខ្លួន ហើយក៏​ធ្វើ​ឲ្យ​ការរក្សា​រាង​ឲ្យ​ស្លី​ម​កាន់តែ​មិន​ទទួលបាន​ជោគជ័យ​ដែរ​។ ទី​២ គេង​មិន​គ្រប់​អាចធ្វើ​ឲ្យ​អ្នក​ឃ្លាន​អាហារ​កាន់តែច្រើន ហើយក៏​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ដែរ ដែល​អ្នក​អាច​នឹងមាន​អារម្មណ៍​ចង់​ញ៉ាំ​អាហារ​ច្រើនៗ​រហូតដល់​ឡើង​ទម្ងន់​នោះ​។ 
 
​ប្រការ​គួរ​ចងចាំ​
 
​មិន​ខ្វល់​ថា​អ្នក​កំពុងតែ​ព្យាយាម​ធ្វើ​ឲ្យ​រាង​ស្គម ឬ​ស្លី​ម​តាមរយៈ​ការ​បង្អត់អាហារ​នៅពេល​យប់​ទេ តែ​យក​ល្អ​គួរតែបង្កើត​អាហារ​ពេលយប់​ដែល​ផ្តល់​សុខភាព​វិញ ហើយ​ញ៉ាំ​វា​ធម្មតា​មុន​គេង​ទៅ​។ ជាមួយគ្នានេះដែរ ចូរ​រងចាំ​រយៈពេល ២ ទៅ ៣​ម៉ោង​ក្រោយ​ញ៉ាំ​រួច ចាំ​ចូល​គេង​។ ម្យ៉ាងវិញទៀត អ្នក​ប្រហែល​ជាមាន​បញ្ហា​ច្រាល​អាស៊ីត​ពី​ក្រពះ​មក​បំពង់ករ​បាន​ដោយសារតែ​បញ្ហា​ឈឺក្រពះ​ដោយសារតែ​មិន​ញ៉ាំ​អាហារ​ទៀងពេល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com